កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព

ការបដិសេធ ភាពសុក្រឹតរបស់អត្ថបទ

អ្នកបានសង្កេត ត្រួតពិនិត្យនូវរាល់អត្ថបទ ព័ត៌មានទាំងអស់ដែលយើងខ្ញុំបានចុះផ្សាយនៅក្នុងវេបសាយនេះ www.suosdei.com សមាគម សួស្តី កម្ពុជា មិនធានាបាននូវភាពសុក្រឹត ឥតខ្ចោះ និងទាន់សម័យរបស់អត្ថបទទាំងអស់នោះឡើយ ហើយក៏មិនទទួលខុសត្រូវចំពោះអ្នកណា ដែលបានយកអត្ថបទពីក្នុងគេហទំព័រនេះ ទៅផ្សព្វផ្សាយបន្តនោះដែរ

អនុសាសន៍

អត្ថបទទាំងអស់ដែលមាននៅលើគេហទំព័រនេះ www.suosdei.com មិនមែនសម្រាប់ប្រើ សម្រាប់ប្រឹក្សាយោបល់ទៅនណាម្នាក់នោះដែរ សមាគម សួស្តី កម្ពុជា ប្រើផ្លូវការតែក្នុងលើគេហទំព័រនេះតែប៉ុណ្ណោះ

រក្សាសិទ្ធិ

រាល់អត្ថបទព័ត៌មាន ដែលបានបានរៀបចំ នៅក្នុងគេហទំព័រនេះ www.suosdei.com ត្រូវបានរក្សាសិទ្ធិគ្រប់យ៉ាង រាល់ការចម្លងយកទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងៗ ត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីសមាគម សួស្តី កម្ពុជា ជាមុនសិន ។

ប្រើប្រាស់ ព័ត៍មានឯកជនភាព ទិន្នន័យបុគ្គល

សេចក្តីជូនដំណឹងអំពីសិទ្ធិឯកជន ឬ ឯកជនភាពនេះ បង្ហាញពីមូលដ្ឋាន សមាគម សួស្តី កម្ពុជា អាចប្រមូល, ប្រើប្រាស់, បង្ហាញ ឬ ដំណើរការទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជន ដោយអនុលោមទៅតាមគោលការណ៍ការពារទិន្នន័យផ្ទៃក្នុងរបស់សមាគម សួស្តី កម្ពុជា ។ សេចក្តីជូនដំណឹងនេះ អនុវត្តចំពោះទិន្នន័យផ្ទាល់ខ្លួន ដែលសមាគម សួស្តី កម្ពុជា ប្រមូលពីអ្នកនៅពេលអ្នកប្រើគេហទំព័ររបស់ www.suosdei.com

និយមន័យរបស់ទិន្នន័យផ្ទាល់ខ្លួន

ទិន្នន័យផ្ទាល់ខ្លួន ឬ ព័ត៌មានផ្ទាល់ខ្លួន ជាប្រភេទទិន្នន័យ ទោះបីជាពិត ឬមិនពិតអំពីអតិថិជន ឬ បុគ្គលដែលអាចត្រូវបានកំណត់អត្តសញ្ញាណផ្សេងទៀតដែលយើងមាន ឬទំនងអាចប្រើប្រាស់បាន។

ព័ត៌មានដែលយើងអាចប្រមូល

  • យើងខ្ញុំអាចប្រមូលព័ត៌មានបានលុះត្រាតែអ្នកផ្តល់ព័ត៌មានដល់សមាគម សួស្តី កម្ពុជា ដោយចុះឈ្មោះ / បំពេញទម្រង់ពាក្យសុំបញ្ជាទិញ ឬ ទម្រង់ផ្សេងទៀតនៅលើគេហទំព័ររបស់សមាគម សួស្តី​ កម្ពុជា ព័ត៌មានទាំងនោះ អាចជា ឈ្មោះ, ភេទ, អាស័យដ្ឋាន មធ្យោបាយនៃការទូទាត់ថ្លៃទំនិញ លេខទូរស័ព្ទ អ៊ីម៉ែល ។
  • យើងប្រើ “cookies” ដែលជាឯកសារទិន្នន័យតូចៗដែលត្រូវបានបញ្ជូនទៅ browser របស់អ្នកដើម្បីរក្សាទុក និងតាមដានរាល់ព័ត៌មានអំពីអ្នកនៅពេលអ្នកចូលប្រើគេហទំព័ររបស់សមាគម សួស្តី កម្ពុជា ។
  • Cookie ត្រូវបានប្រើដើម្បីកែលម្អផលិតផល និងសេវាកម្មរបស់ សមាគម សួស្តី កម្ពុជា និងផ្តល់ជូននូវសេវាកម្មដែលមាននៅលើគេហទំព័ររបស់ សមាគម សួស្តី កម្ពុជា  ។

គោលបំណងនៃការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួន

គោលបំណង អាចប្រមូល និងប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងណាមួយ ដូចខាងក្រោមនេះ ៖

  • ផ្តល់ជូនអ្នកនូវព័ត៌មាន ផលិតផល ឬ សេវាកម្មដែលអ្នកបានស្នើសុំទិញផលិតផល
  • ឆ្លើយតបទៅនឹងសំនួរ និងមតិរបស់អ្នកក្នុងករណីដែលអ្នកបានសួរ ឬ ស្នើសុំជាទម្រង់វាយតម្លៃតាម រយៈគេហទំព័ររបស់សមាគម សួស្តី កម្ពុជា www.suosdei.com
  • ដើម្បីគាំទ្រដល់កាតព្វកិច្ចអនុលោមតាមច្បាប់ ឬ បទបញ្ជាដែលអាចអនុវត្តបាន ឬ ជួយក្នុងការអនុវត្តច្បាប់ និងការស៊ើបអង្កេតដែលធ្វើឡើងដោយរដ្ឋាភិបាល ឬ អាជ្ញាធរ សមាគម សួស្តី កម្ពុជា អាចបង្ហាញទិន្នន័យផ្ទាល់ខ្លួនរបស់អ្នក
  • នៅពេលដែលការបង្ហាញព័ត៌មានបែបនេះ សម្រាប់ការអនុវត្តកាតព្វកិច្ចនានាក្នុងកំឡុងពេលណាមួយឬទាក់ទងនឹងការផ្តល់ផលិតផល និងសេវាកម្មរបស់សមាគម សួស្តី កម្ពុជា ដែលបានស្នើសុំដោយអ្នក
  • ចំពោះបុគ្គល, ភ្នាក់ងារ និងអង្គភាព ភាគីទីបី ដែលផ្តល់ និងផ្គត់ផ្គង់សេវាកម្ម យើងនឹងអនុវត្តទៅតាម តួនាទីផ្សេងៗណាមួយទាក់ទងនឹងគោលបំណងដូចដែលបានលើកឡើង។

សិទ្ធិរបស់អ្នក

សិទ្ធិដែលអ្នកមានទាក់ទងនឹងព័ត៌មានដែលយើងបានរក្សាទុក រួមមាន៖

  • សិទ្ធិក្នុងការស្នើសុំឱ្យសមាគម សួស្តី កម្ពុជា ធ្វើបច្ចុប្បន្នភាពព័ត៌មាន ប្រសិនបើវាមិនត្រឹមត្រូវ ឬមិនពេញលេញ
  • ក្នុងកាលៈទេសៈខ្លះសិទ្ធិទាមទារឱ្យយើងលុបចោលព័ត៌មានរបស់អ្នក សមាគម សួស្តី កម្ពុជា នៅតែអាចបន្តរក្សាព័ត៌មានរបស់អ្នកប្រសិនបើយើងមានសិទ្ធិទទួល ឬ តម្រូវឱ្យរក្សាទុកវា។

ការការពារទិន្នន័យផ្ទាល់ខ្លួន

ដើម្បីការពារ និងរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីការចូល, ការប្រមូល, ការប្រើប្រាស់, ការបង្ហាញ, ការថតចម្លង, ការកែប្រែ, ការដកចេញ ឬ ក៏ហានិភ័យផ្សេងៗ ដោយគ្មានការអនុញ្ញាត សមាគម សួស្តី កម្ពុជា អនុវត្តនូវដំណោះស្រាយក្នុងការការពារសុវត្ថិភាព និងវិធានការត្រួតពិនិត្យដ៏ប្រសើរបំផុតដោយរួមបញ្ចូលទាំងបច្ចេកវិទ្យា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ និងស្របទៅតាមស្តង់ដារសុវត្ថិភាព ដើម្បីរក្សាទុកព័ត៌មានរបស់លោកអ្នកជាមួយនឹងវិធីសាស្ត្រប្រកបដោយសុវត្ថិភាព។ សមាគម សួស្តី កម្ពុជា ក៏តម្រូវឱ្យ និយោជិករបស់សមាគម និងភាគីទីបីដែលមានសិទ្ធិទទួលបានព័ត៌មានរបស់លោកអ្នក ឬ អនុវត្តការងារណាមួយក្នុងនាមសមាគម សួស្តី កម្ពុជា ដោយគោរពទៅតាមស្តង់ដារអនុលោមសមស្របដើម្បីការពារព័ត៌មានរបស់លោកអ្នកណាមួយ ដោយអនុវត្តយន្តការការពារសន្តិសុខសមស្របសម្រាប់ទិន្នន័យដែលកំពុងដំណើរការបញ្ជូន និងរក្សាទុក។

ទំនាក់ទំនង អត្ថបទព័ត៌មាន ឬ ផលិតផល

ប្រសិនបើលោកអ្នកមានចម្ងល់ ឬ ត្រូវការព័ត៌មានបន្ថែម អំពីអ្វីដែលសមាគម សួស្តី កម្ពុជា បានលើកឡើងនៅក្នុង សេចក្តីជូនដំណឹងអំពីសិទ្ធិឯកជននេះ ឬ ផ្សេងៗ សូមធ្វើការទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន ឬ មកមន្រ្តីការពារទិន្នន័យរបស់សមាគម សូមទំនាក់ទំនងតាមរយៈ wts@suosdei.com / 012 457 755 / 066 755 577 សមាគម សួស្តី កម្ពុជា ៕

Scroll To Top
Close
Close
Close

My Cart

Shopping cart is empty!

Continue Shopping