អំពី សួស្តី

សួស្តី - គឺជា ឈ្មោះផ្លូវការរបស់ សមាគម សួស្តី កម្ពុជា

សមាគម បានកកើត នូវថ្ងៃទី២៤ ខែកក្តដា ឆ្នាំ១៩៩៣ ហើយសមាគម បានជួយការងារសង្គមជាច្រើនកន្លងមក សមាគមបានចុះបញ្ជីជាផ្លូវការ មានឈ្មោះថា សមគម សួស្តី កម្ពុជា សរសេអក្សរកាត់ (សសក ) ហើយសរសេរជាភាសាអង្គគ្លេស Suosdei Cambodia Association សរសេរកាអក្សរកាត់ ( S.C.A )

សមាគម សួស្តី កម្ពុជា Suosdei Cambodia Association (S.C.A) ជាសមាគមស្របច្បាប់ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ លេខៈ ២២៣ សជណ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឲ្យបានប្រសើរឡើង តាមរយៈ សកម្មភាពអាជីវកម្មស្របច្បាប់ និង លក្ខន្តិកៈ របស់ សមាគម បានតម្កលទុកនៅក្រសួងមហាផ្ទៃ

  • ផលិតកម្ម   កសិកម្ម   តាមកិច្ចសន្យា ជាមួយ   ប្រជាកសិករ​​​ កម្ពុជា
  • សហគ្រាស-សិប្បកម្ម ផលិតប្រេង សាចាអ៊ិនឈិ – SACHA INCHI
  • ការងារសង្គម ដោយឈរលើគោលការណ៍មនុស្សធម៍ ទាំងជាតិ និង អន្តរជាតិ
  • សហប្រតិបត្តិការ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា និង ស្ថាប័នជាតិ អន្តរជាតិ ទាំងវិស័យឯកជន និងសង្គមស៊ីវិល
  • អព្យាក្រិត ចំពោះគណៈបក្សនយោបាយ មិនប្រកាន់ខាងគណៈបក្សនយោបាយ មិនប្រកាន់ជាតិសាស្ត្រ សាសនា ណាមួយឡើយ
  • ផលិតកម្មកសិកម្មតាមកិច្ចសន្យា ចំពោះសាចាអ៊ិនឈិ (សណ្តែកផ្កាយ) មានការចុះបញ្ជីទទួលស្គាល់ពីឃុំ មន្ទីរកសិកម្ម និងនាយកដ្ឋានកសិឧស្សាកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • សហគ្រាស-សិប្បកម្មផលិតប្រេង សាចាអ៊ិនឈិ – SACHA INCHI (សណ្តែកផ្កាយ) បានចុះបញ្ជីនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពង់ធំ
  • ចបផ 29001/24 បានចុបញ្ជីជាមួយក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃ ព្រះរាជាណាចក្រកម្ពុជា
  • Barcode លេខ 884710672 បានចុះបញ្ជីជាមួយ GS1 Cambodia  សម្រាប់បិទលើស្បកវេចខ្ចប់គ្រប់ផលិតផលរបស់ខ្លួន ។
  • កែច្នៃផលិត ទៅតាមលក្ខណៈបទដ្ឋាន បច្ចេកទេស អនាម័យ
  • វិញ្ញាបនបត្រ (ស៥) សមាគម សួស្តី កម្ពុជា បានទទួល ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃ ព្រះរាជាណាចក្រកម្ពុជា
  • ទទួលស្គាល់ សមាគម សួស្តី កម្ពុជាពីស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗ
  • ទូទាត់ថ្លៃទំនិញ នៅលើគេហទំព័រនេះ www.suosdei.com សមាគម សួស្តីកម្ពុជា បានចុះកិច្ចព្រមងជាផ្លូវការ ជាមួយព្រៀងធនាគារ ABA BANK ក្នុងការទូទាត់ដោយសុវត្ថិភាព និងមានទំនួលខុសត្រូវស្របច្បាប់
  • សមាគម សួស្តី កម្ពុជា ជាសមាជិក សភាពាណិជ្ជកម្មកម្ពុជា ពេញសិទ្ធហើសមាគម មានគោលនយោបាយ ចំពោះអាជីវកម្ម ប្រកាន់ខ្ជាប់ នូវក្រមសីលមធ៍ ធុរកិច្ច និងទំនួលខុសត្រូវសង្គម ហើយមានទស្សនៈវិស័យ បេសកកម្ម គតិពេចន៍ អាសយដ្ឋានទំនាក់ទំនង លេខទូរស័ព្ទ អ៊ីម៉ែល និងបណ្តាញសង្គមផ្លូវការផ្សេងៗ ដែលមានភ្ជាប់ជាមួយគេហទំព័រនេះ ៖

ទស្សនៈ

សមាគមជាស្ថាប័នធ្វើសកម្មភាពស្របច្បាប់ – លក្ខន្តិកៈ ដើម្បីលើកស្ទួយជីវភាពរស់នូវឲ្យបានប្រសើរឡើង តាមរយៈផ្តល់សេវាកម្មអបរំសុខភាព ចំណេះដឹង ជំនាញ និងផ្តល់ជូនផលិតផលដ៍ល្អដែលមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ  ជូនដល់សាធារណៈជនគ្រប់មជ្ឃដ្ឋាន ទូទាំងសកលលោក ។

បេសកកម្ម

សមាគម ធ្វើសកម្មភាពស្របច្បាប់ជាតិ អន្តរជាតិ – លក្ខន្តិកៈសមាគម បានតម្កល់ទុកនៅក្រសួងមហាផ្ទៃ  ផ្តល់ជូនសេវាកម្ម និងផលិតផលដ៍ល្អ ក្នុងគោលបំណង លើកស្ទួយជីវភាពរស់នៅឲ្យប្រសើរឡើង ដោយអនុវត្តអោយបាននូវនិរន្តភាព និងបង្កើនអត្ថប្រយជន៍ ជូនដល់គ្រប់ភាគីពាក់ព័ន្ធ យើងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍ សីលធម៍ វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ហើយគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តភាព ។

គតិពេចន៍

សួស្តី-ផ្តល់នូវអ្វីៗនាំអោយជីវិតកាន់តែល្អប្រសើរ និង សង្គមជាតិរីកចម្រើន

និមិត្តសញ្ញា អត្ថន័យ នៃ សមាគម សួស្តីកម្ពុជា

  • សួស្តី (ន) (វេចនានុក្រមខ្មែរ ពុទ្ធសាសនបណ្ឌិត្យ ២០០៨) មានន័យថា៖ សុវត្ថិ, សោត្ថិ សេចក្តីសុខស្រួល; ការប្រព្រឹត្តទៅស្រួល; សេចក្តីចម្រើនដោយសុខ; សេចក្តីសុខចម្រើន, គ្រោះល្អ; ដំណើរមានជោគ: មានសួស្តី, ទៅមកដោយសួស្តី។ ពាក្យឲ្យពរគ្នាបានរាល់ពេល (ប្រើបានតាមសម័យនិយម): សួស្តី ! សូមឲ្យមានសួស្តី ! ។សួស្តីភ័ទ្រ សេចក្តីចម្រើនដោយសួស្តី។ សួស្តីភាព ដូចគ្នានឹងសុវត្តិភាព សុខសួស្តី សុខ និងសួស្តី ។ ស្រីសួស្តី សិរី និងសួស្តី ។ រាត្រីសួស្តី ! សាយ័ណ្ហសួស្តី ! អរុណសួស្តី !
  • សួស្តី-គ្រប់គ្នា សូមឲ្យមានសេចក្តីសុខទាំងផ្លូវចិត្ត និងកាយ សូមមានសុខសប្បាយ ដល់គ្រប់ៗគ្នា ហើយបានចម្រើនប្រាជ្ញា និងទ្រព្យប្រាថ្នាបានដោយសុខ មានញ្ជាតមិត្តល្អៗ មានចិត្តស្មោះស សុខចម្រើនទាំងជាមួយគ្នា ។

អត្ថន័យរបស់ពណ៍ដែលមាននៅក្នុងនិមិត្តសញ្ញារបស់សមាគមសួស្តីកម្ពុជា

  • ពណ៍បៃតង ៖ សំគាល់សេចក្តីសង្ឃឹម
  • ពណ៍ខៀវ ៖ សំគាល់មេត្រីភាព តម្លៃផ្លូវចិត្ត
  • ពណ៍លឿង ៖ សំគាល់ភាពជ្រៈថ្លា ភាពស្ងប់ស្ងាត់ខាងផ្លូវកាយ និង ផ្លូវចិត្ត
  • ពណ៍ស ៖ សំគាល់ភាពបរិសុទ្ធ សន្តិភាព ស្ងប់ស្ងាត់ អភិសមាចារ តម្លាភាព និង សុចរិតភាព
  • ផ្កាយ៥មុំ ៖ រុករកស្រាវជ្រាវ យល់ដឹង សារៈសំខាន ដំណោះស្រាយ សេដ្ឋកិច្ច
  • ផ្កាយ ៖ ពន្លឺរៈឆ្ងាយពីភពផែនដី មនុស្សមើលឃើញពន្លឺក្នុងពេលរាត្រី ពេលជនប្រុសស្រីត្រូវពេលនិន្ទ្រា ពន្លឺគឺជាចំណេះវិជ្ជា មនុស្សអ្នកចេះបំពេញការងារ នឹងពិតជាបានជោគជ័យ ពន្លឺគឺជាប្រាជ្ញា ធ្វើគ្រប់កិច្ចការបានត្រឹមត្រូវ ពន្លឺគឺជាផែនការយុទ្ធសាស្រ្ត អនុវត្តបានល្អល្អៈនាំទៅរកភាពជោគជ័យ មេឃកាន់តែងងឹត ផ្កាយកាន់តែមានពន្លឺ អ្វីៗដែលមុនធ្វើ ត្រូវសិក្សាមើលអំពីបញ្ហា
  • ផ្កាយ ពណ៍បៃតង ៖ សូមជំរាបលោកអ្នកផង វាដុះលើភពផែនដី វាមានប្រយោជន៍ គ្រប់ជនប្រុសស្រី សុខភាពប្រពៃជីវិតប្រសើរ វាមានអូមេហ្គា វីតាមីនអេអ៊ី គ្រប់ជនជីវីត្រូវការចាំបាច់
  • ពណ៍បៃតង ជីវិតអាជីវករ រស់នូវគ្រប់ទីកន្លែង គ្មានទីបញ្ចប់នៅលើផែនដី ហើយរស់នូវជាមួយគ្រប់ស្ថានភាពអាកាសធាតុ និងគ្រប់ទីកន្លែងនៅលើលោកយើងនេះផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក
  • ជីវិតអាជីវករ ៖ ស្រាវជ្រាវ យល់ដឹង សំខាន់ៗ ដំណោះស្រាយ សម្រេចចិត្ត រស់រាយរាកទាក់ ។ល។ ខ្វះការចេះដឹង មិនល្អទេសំរាប់មនុស្ស (សុភាសិត ១៩:២) សតិបញ្ញា ការអភិវឌ្ឍន៍ចំណេះដឹង និងជំនាញឯកទេស
  • Strategy : Search Understand Options Safety Decide E-commerce Innovations ( SUOSDEI )
  • យុទ្ធសាស្ត្រស្រាវជ្រាវរុករក យល់ដឹង ជម្រើស សុវត្ថិភាព សម្រេចចិត្ត  សេដ្ឋកិច្ច ការច្នៃប្រឌិត
Scroll To Top
Close
Close
Close

My Cart

Shopping cart is empty!

Continue Shopping