សមាគម សួស្តី កម្ពុជា យកចិត្តទុកដាក់ និងអនុវត្ត ៖ ក្រមសីលធម៌ធុរកិច្ច និងសហការទទួលខុសត្រូវសង្គម
ការដឹកជញ្ជូន
សូមទាក់ទងទៅកាន់អ្នកលក់ ដើម្បី ចរចាព័ត៍មានលម្អិតអំពីការដឹជញ្ជូន រីករាយ ជាមួយការធានា លើការដឹកជញ្ជូនទាន់ពេលវេលាបានព្រមព្រៀងកំណត់ 012 45 7755 / 066 755577 / 015 69 44 69 / wts@suosdei.com / suosdei4@gmail.com
បញ្ជាទិញ - ខ្នាតតូច
លោកអ្នកអាចបញ្ជាទិញខ្នាតតូច ដូចជា ៖ ប្រេងសាចាអ៊ិនឈិ SACHA INCHI OIL (SIO) ឬ ទឹកឃ្មុំ ២៥០មល ឬ ផ្លែ គ្រាប់ ម្សៅសាចាអ៊ិនឈិ (សណ្តែកផ្កាយ) និងកសិផលផ្សេងៗចំនួន ១គីឡូក្រាម ដើម្បីពិនិត្យមើលគុណភាព ប៉ុន្តែការបញ្ជាទិញខ្នាតតូច វាមានតម្លៃផ្លៃបន្តិច សមាគម សួស្តី កម្ពុជា សូមបញ្ជាក់ថា ៖ ការបញ្ជាទិញខ្នាត់តូច និងការបញ្ជាទិញច្រើន តម្លៃរបស់វាខុសគ្នា ប៉ុន្តែចំពោះគុណភាពរបស់វាដូចគ្នា១០០% បើសិនគុណភាពមិនដូចគ្នាក្នុងការអះអាងនេះ សមាគម សូមសន្យាថា ! នឹងសងប្រាក់វិញគ្រប់ចំនួន១០០% សមាគមមាន គតិពេចន៍ គឺ លក់ផលិតផលដែលលោកអ្នកជឿទុកចិត្ត ជីវិតកាន់តែប្រសើរ
ការទូទាត់ ថ្លៃទំនិញ
រីករាយជាមួយការទូទាត់ដែលមានសុវតិ្ថភាព ជាមួយធនាគារ ABA BANK, សមាគម សួស្តី កម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយធនាគារ ABA BANK ក្នុងការទូទាត់ថ្លៃទំនិញនៅលើគេហទំព័រនេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ជាផ្លូវការ
- ទិញផលិតផល ប្រសិនបើលោកអ្នកមានបំណងចង់ទិញ ផលិតផលណាមួយ នៅលើគេហទំព័រនេះ សមាគម សួស្តី កម្ពុជាស្នើរសុំអ្នក អោយផ្តល់ព័ត៌មានមួយចំនួនដែលពាក់ព័ន្ធនឹងការទិញរបស់អ្នក ដូចជា ៖ អាសយដ្ឋាន ឬ ចំនួនផលិតផលដែលលោកអ្នកត្រូវការ និង មធ្យោយបាយទូទាត់ថ្លៃទំនិញ
- វិធីទូទាត់ថ្លៃទំនិញ អ្នកមានមធ្យោបាយស្របច្បាប់ ផ្សេងទៀតដែលទាក់ទង និងវិធីក្នុងការទូទាត់របស់លោកអ្នក មាន៣ជម្រើស ៖ ទី១ ដឹកទំនិញទៅដល់អតិថិជន ទើបមានកាទូទាត់ ទី២ តាមរយៈ KHQR ទី៣ តាមរយៈ VISA CART សូមចូលទៅមើល (របៀបទិញ-ការទូទាត់) មានចែងក្នុងទំព័រនោះ !
- រក្សាសិទ្ធិ សមាគម សួស្តី កម្ពុជា រក្សាសិទ្ធិ ក្នុងការបដិសេធ ឬ លុបចោលការបញ្ជាទិញរបស់អ្នកគ្រប់ពេលសម្រាប់ហេតុផលណាមួយដូចជា ៖ ការមិនកំណត់ចំនួនផលិតផល ឬ អោយតម្លៃ ដែលសមាគមមិនអាចលក់ជូនបាន ឬ ក៍ផលិតផលដែលមិនមានដាក់លក់នៅលើគេហទំព័រនេះ ឬ សង្ស័យថាមានការក្លែងបន្លំទង្វើខុសច្បាប់ សមាគមរក្សាសិទ្ធិក្នុងការបដិសេធ លុបការបញ្ជាទិញរបស់អ្នកតាមការសម្រេចចិត្តរបស់សមាគម តែមួយគត់ ដើម្បីដោះស្រាយបណ្តឹង ទាក់ទងនឹងការបញ្ជាទិញនៅលើគេហទំព័រនេះ ឬ ដើម្បីទទួលបានព័ត៌មាន បន្ថែមសូមទាក់ទងមកសមគម សួស្តី កម្ពុជា តាមរយៈ៖ Email: wts@suosdei.com ឬ ទូរស័ព្ទ៖ 012 45 77 55 / 066 755 577 / 015 74 55 77
- សិទ្ធស្របច្បាប់របស់អ្នក នៅពេលអ្នកបញ្ជាទិញនៅលើគេហទំព័រនេះ លោក អ្នកធានាថា លោក អ្នកថា មានសិទ្ធស្របច្បាប់ ហើយព័ត៌មានដែលអ្នកផ្តល់ឱ្យយើងគឺត្រឹមត្រូវ ពេញលេញ អ្នកមិនអាចប្រើប្រាស់ ឈ្មោះរបស់បុគ្គល ឬ អង្គភាពផ្សេងៗ ដែលមិន ដែលបុគ្គល់ និងអង្គភាពនោះមិនបានអនុញ្ញាតអោយលោក អ្នក ប្រើប្រាស់ស្របច្បាប់សម្រាប់ ការបញ្ជាទិញនោះទេ !
គោលនយោបាយ អតិថិជន
- បញ្ជូនទំនិញទៅអោយអតិថិជនមិនទាន់ពេលវេលាដែលបានព្រមព្រៀង ហើយលើសរហូតដល់ប្រាំថ្ងៃ ក្នុងករណីអតិថិជនអាចទាមទារអោយសមាគម សួស្តី កម្ពុជាសងប្រាក់វិញ100%បាន !
- អតិថិជនបានបង់ប្រាក់រួចហើយ តែខាងសមាគមអស់ផលិតផលពីក្នុងស្ទុក សមាគម នឹងសងប្រាក់វិញ១០០% ដើម្បីកុំឲ្យមានករណីនេះកើតឡើង សូមអស់លោកអ្នកមេត្តាទាក់ទងមកផ្នែកលក់ជាមុនសិន តាមរយៈ email: wts@suosdei.com / ឬ ហៅ012 45 7755 / 066 755577 / 015 69 44 69
- បញូនទំនិញខុស ពីអតិថិជនបានបញ្ជារទិញ សមាគម នឹងបញ្ជូនទំនិញសាជាថ្មីទៅអតិថិជនអោយបានត្រឹមត្រូវដែលអតិថិជន បានបញ្ជារទិញ ប៉ុន្តែអតិថិជនដូរចិត្តមិនទទួលទំនិញនោះទេ សមាគម សូមអោយអតិថិជនបញ្ជូនទំនិញនោះមកសមាគមវិញ សមាគមចេញថ្លៃដឹកជញ្ជូន១០០% ពេលណាឥវ៉ាន់មកដល់ទីស្នាក់ការរបស់សមាគមគ្រប់ហើយ បុគ្គលិក របស់សមាគមបានពិនិត្យឃើញថាមិនមានការបែកបាក់ខូចនោះទេ សមាគម នឹងផ្ទេរប្រាក់គ្រប់ចំនួន១០០% ប៉ុន្តែបើមានការបែកបាក់ខូច សមាគម ធ្វើការទូទាត់ក្នុងការខូចនោះតាមការជាក់ស្តែង!
- ពេលវេលាផ្ទេរ ប្រាក់ទៅអតិថិជនភ្លាមៗ ប៉ុន្តែ ជាក់ស្តែងពេលវេលា នូវលើសេវា ប្រព័ន្ធ ធនាគារ ABA BANK ជាដៃគូបានចុះកិច្ចព្រមព្រៀងក្នុងការទូទាត់នៅលើគេហទំព័រនេះប៉ុណ្ណោះ