យោងតាមមន្ទីរពិសោធន៍អន្តរជាតិ បានវិភាគ៖
- ប្រេងសាចាអ៊ិនឈិ វាមានអូមេហ្គា និង វីតាមីន ៖ អូមេហ្គា3 48% អូមេហ្គា6 37% អូមេហ្គា9 9% វីតាមីនអេ 38% វីតាមីនអ៊ី 12%
យោងតាមការផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់សហរដ្ឋអាមេរិក National Library of Medicine, www.nlm.nih.gov .
Cold-Pressed Sacha Inchi Oil: High in Omega-3 and Prevents Fat Accumulation in the Liver. ប្រេងសាចាអ៊ិនឈិ គៀបត្រជាក ៖ សម្បូទៅដោអូមេហ្គា៣ និងការពារការប្រមូលផ្តុំជាតិខ្លាញ់ក្នុងថ្លើម ។
In conclusion, our findings suggest that Sacha Inchi Oil is a plant source of w-3 fatty acids and antioxidants and does not induce fatty liver and pathology in the kidney, pancreas, and spleen. Therefore, it has the potential to be used as a dietary supplement to improve metabolic syndrome diseases.
សរុបសេចក្តីមក ការរកឃើញបានបង្ហាញថា ប្រេងសាចាអ៊ិនឈិ គឺជាប្រភពរុក្ខជាតិនៃអាស៊ីតខ្លាញ់ w3 និងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយមិនបណ្តាលអោយខ្លាញ់រំថ្លើម និង រោគសាស្ត្រនៅក្នុងតម្រងនោម និងលំពែង ដូច្នេះវាមានសក្តានុពលក្នុងការប្រើជាអាហារបំប៉នដើម្បីកែលម្អជំងឺ មេតាប៉ូលីស
អត្ថប្រយោជន៍របស់អូមេហ្គា និង វីតាមីន ៖
- អត្ថប្រយោជន៍ ជួយដល់សុខភាពខួរក្បាល អោយមានសុខភាពល្អ ពីព្រោះវាមានអាស៊ីតខ្លាញ់អូមេហ្គា និងវិតាមីន វាចញ្ចឹមកោសិកាខួរក្បាលរបស់មនុស្សយើង និងប្រឆាំងការរលាក់ បង្កើនមុខងារការចងចាំ និងការពារប្រឆាំងនិងជម្ងឺខួរក្បាល ដូចជាជម្ងឺធ្លាក់ទឹកចិត្ត និងជម្ងឺវង្វេងវង្វាន់ មិនតែប៉ុណ្ណោះទេ វិតាមីន អូមេហ្គា ប្រេងសាចាអ៊ិនឈិ វាផ្ទុកដោយជាតិដែក គឺសម្ថភាពរបស់វាក្នុងការជួយដល់លំហូរឈាមត្រឹមត្រូវទៅកាន់ខួរក្បាល ដែលអាចជម្រុញសកម្មភាព នៃការយល់ដឹង និងថែមទាំងបង្កើតផ្លូវប្រាសាទទៀងផង
- អត្ថប្រយោជន៍ជួយដល់ សាច់ដុំ វានមានផ្ទុកអាស៊ីតអាមីណូសំខាន់ៗ ដែលសរីរាងកាយរបស់យើងដែលមិនអាចបង្កើតបាន ប្រូតេអ៊ិនដែលជាសមាស់ធាតុសំខាន់ នៃកោសិកាទាំងអស់នៅក្នុងខ្លួនមនុស្សយើង វាអភិវឌ្ឍន៍ ជួសជុល និងរក្សាម៉ាសសាច់ដុំគ្មានខ្លាញ់ ជំនួយចលនាសាច់ដុំអោយបានល្អ ។
- អត្ថប្រយោជន៍ជួយដល់ បំពេញភាពអត់ឃ្លាន គឺជាថាមពល នៃអាហាររូបត្ថម្ភ សាចាអ៊ិនឈិ គឺជាថាមពលច្រើនបំផុត ដែលបំពេញការស្រេកឈ្លាន របស់មនុស្សយើង សារធាតុចិញ្ចឹមដូចជាខ្លាញ់ ដែលនាំអោយមានសុខភាពល្អ ប្រូតេអ៊ិន និងជាតិសរសៃបង្កើនការឆ្អែត បំពេញតម្រូវការរអាហាររូបត្ថម្ភរបស់មនុស្សយើង គឺជាអាហារសម្រន់ល្អឥតខ្ចោះសម្រាបជំនួយអោយមនុស្សយើងមានអារម្មណ៍ឆ្អែតក្នងរយៈពេលយូរ ។
- អត្ថប្រយោជន៍ជួយដល់ការ សម្រកទម្ងន់ និងរក្សាទម្ងន់ អោយមានសុខភាពល្អ ប្រេងសាចាអ៊ិនឈិនេះវាជាអាហារសម្រន់ដ៍អស្ចារ្យ ព្រោះវាមានសារជាតិ Tryptophan ដ៍សំខាន់ ដើរតួនាទីគ្រប់គ្រងចំណង់អាហារ មិនត្រឹមតែអោយការឈ្លានតិចនោះទេ ប៉ុន្តែនូវពេលអាហារថ្ងៃត្រង់ មានអារម្មណ៍ថាឆ្អែតបំបាត់ភាពស្រេកឃ្លានបានកាន់តែងាយស្រួល ដោយបញ្ចូលប្រេង ឬ ម្សៅទៅក្នុងអាហាររបស់យើង ដង់ស៊ីតេសារធាតុចិញ្ចឹមរបស់វា បំពេញការស្រេកឃ្លាន និងជួយយើងអោយមានអារម្មណ៍ឆ្អែតបានយូរ ដូច្នេះយើងមានទំនោរញ៉ាំតិច។
- អត្ថប្រយោជន៍ ជួយដល់សុខភាពការរំលាយអាហារ ជាតិសរសៃជួយជំរុញចលនាពោះវៀនទៀងទាត់ដោយបន្ថែមបរិមាណច្រើនទៅក្នុងលាមករបស់យើង ការពារទល់លាមកដោយធ្វើអោយកាក់សំណល់ផ្លាស់ទីតាមពោះវៀនរបស់យើងដែលអនុញ្ញាតិអោយរូបកាយរបស់យើងកម្ចាត់ជាតិពុល ។
- អត្ថប្រយោជន៍ បង្កើនផ្លូវអារម្មណ៍ វិតាមីន អូមេហ្គា ប្រេងសាចាអ៊ិនឈិ ពោពេញទៅដោយសារធាតុ Tryptophan ដែលជាបុព្វហេតុសម្រាប់ Serotonin ត្រូវបានគេស្គាល់ថា (អរម៉ូននៃសុភមង្គល) សារធាតុ Serotonin គឺជាធាតុបញ្ជូនសរសៃប្រសាទដែលត្រូវបានគេគិតថា ធ្វើអោយអារម្មណ៍មានស្ថេរភាព និង រួមចំណែកដល់អារម្មណ៍ នៃសុភមង្គល និង សុខមាលភាព ប្រេងសាចាអ៊ិនឈិ សម្បូរទៅដោយអូមេហ្គា៣ ដែលប្រឆាំងនិងការរលាក់ខួរក្បាល តាមរយៈការប្រយុទ្ធប្រឆាំងនិងការរលាក វិតាមីន អូមេហ្គា ប្រេងសាចាអ៊ិនឈិ ដែលមានសារធាតុចិញ្ចឹមនេះ គឺប្រឆាំងនិងការឈឺក្បាល ការផ្លាស់ប្តូរអារម្មណ៍ និងជម្ងឺការធាក់ទឹកចិត្ត។
- អត្ថប្រយោជន៍ គ្រប់គ្រងដំណើរជីវសាស្រ្តជាមួយបរិមាណប្រូតេអ៊ិន និងជាតិដែកខ្ពស់របស់វា ប្រេងសាចាអ៊ិនឈិអាចជួយគ្រប់គ្រងជីវសាស្ត្រ ប្រូតេអ៊ីនដើតួនាទីបង្កើតអង្គស៊ីម អរម៉ូន និងសារធាតុគីមីជីវសាស្ត្រ ផ្សេងៗទៀត ខណៈពេលជាតិដែកត្រូវការដើម្បីបង្កើតសារធាតុ Dopamine, nor-epinephrine និង Serotonin សារធាតុបញ្ជូនសរសៃប្រសាទ និងគីមីសំខាន់ៗទាំងនេះប៉ៈពាល់ដល់អ្វីៗគ្រប់យ៉ាងចាប់ពីការគេងរហូតដល់ Adrenaline រហូតដល់ការរំលាយអាហារ
- អត្ថប្រយោជន៍ ការពារគាំបេះដូង ប្រេងសាចាអ៊ិនឈិ សម្បូរទៅដោយខ្លាញ់អូមេហ្គា ជាពិសេសអាស៊ីត Alpha – linoleic Acid (ALA) គឺជាប្រភពល្អបំផុតមួយនៃប្រេអូមេហ្គា៣ ដែលមានមូលដ្ឋានពីរុក្ខជាតិ នៅលើពិភពលោក មានប្រេងអូមេហ្គា ចេញពីប្រភពផ្សេងៗ វាមានខ្លាញ់ឆ្អែត និងកានីទីន ដែលត្រូវបានផ្សារភ្ជាប់ទៅនិងជម្ងឺបេះដូង ម្យ៉ាងទៀតអូមេហ្គា៣ ដែលមានមូលដ្ឋានពីរុក្ខជាតិត្រូវបានគេប្រើប្រាស់ដើម្បីការពារការគាំបេះដូង កាត់បន្ថយសម្ពាធឈាមខ្ពស់ និងការបញ្ចាស់ការឡើងរឹងនៃសរសៃឈាម ALA ត្រូវបានគេគិតថា ជួយរក្សាសង្វាកបេះដូងបានល្អ
- អត្ថប្រយោជន៍ ប្រេងសាចាអ៊ិនឈិ អូមេហ្គា៣ ប្រយុទ្ធប្រឆាំង និងការរលាក អាស៊ីតខ្លាញ់អូមេហ្គា៣ រៀរាំងការបង្កើតជាទូទៅនៃជម្ងឺរាំរ៉ៃជាច្រើនរួមមានការរឹងសាច់ដុំ រលាក់ទងសួត ជម្ងឺត្រអក ជម្ងឺហឺត ហើមសន្លាក់ ទឹកនោមផ្អឺមប្រភេទ២ រោគសញ្ញាមេតាប៉ូលីស មហារីក និងជម្ងឺភ្លេចភ្លាំង
- អត្ថប្រយោជន៍ ប្រេងសាចាអ៊ិនឈិ ពង្រឹងប្រព័ន្ធភាពស៊ាំ វិតាមីនមីន អូមេហ្គា ប្រេងសាចាអិនឈិ ចាត់ទុកជាប្រេងដ៍អស្ចារ្យ លក្ខណៈសម្បតិ្តជាអាហារបំប៉នរបស់វា ប្រេងសាចាអ៊ិនឈិ អាចពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង វាផ្តល់ប្រូតេអ៊ិនពេញលេញ ដែលមុខងារបង្កើតអង្គបដិបប្រាណ ដែលការពារជម្ងឺ ការឆ្លងមេរោគ ប្រូតេអ៊ីនក៍ធ្វើការជាមួយប្រព័ន្ធកោសិកាភាពស៊ាំផ្សេងៗទៀតដើម្បីកំណត់ និងជួយបំផ្លាញបាកតេរី និងមេរោគមួយចំនួន កោសិកាភាពស៊ាំផ្សេងៗទៀតនេះ ត្រូវការជាតិដែក ដើម្បីរីកធំធាត់ ដើម្បីប្រយុទ្ធប្រឆាំងនិងជម្ងឺ សរុបមក វិតាមីន អូមេហ្គា ប្រេងសាចាអ៊ិនឈិ គឺជាអាហារដ៍អស្ចារ្យ ដែលមានសារធាតុចិញ្ចឹមច្រើន ដែលជំនួយដល់មុខងារជាច្រើនរបស់សរីរាងកាយ និងខួរក្បាល ក៍ដូចជាដំណើរការជីវសាស្ត្រដែរ នូវពេលប្រព័ន្ធផ្សេងៗគ្នាទាំងនេះ ដំណើរការយ៉ាងត្រឹមត្រូវ សុខភាព និង សុខមាលភាពទូទៅរបស់យើង និងរីកចម្រើនឡើង ហើយយើងអាចធ្វើការងារផ្សេងៗយ៉ាងអស់ពីចិត្ត
ប្រេងសាចាអ៊ិនឈិ វាមានផលប៉ះពាល់ខ្លះៗ ឥទ្ធិពលបណ្ដោះអាសន្ន នៃ ប្រេងសាចាអិនឈិ អាចបង្ករសម្រាប់មនុស្សខ្លះ អ្នកអាចប្រឈមនិងការចង្អោរនូវពេលទទួលទានពីបីដងដំបូង ប្រសិនបើអ្នកថ្មីៗពិសាវា សូមបន្ថែមវាក្នុងរបបអាហាររបស់អ្នក ទោះបីយ៉ាងណាក៍ដោយជាមួយនិងការទទួលទានជាប្រចាំ វាបាត់ទៅវិញ។
ប្រេងសាចាអ៊ិនឈិ វាល្អសម្រាប់តម្រងនោម រក្សាមុខងារតម្រងនោមអោយបានត្រឹមត្រូវ និងគ្រប់គ្រងសម្ពាធសរសៃឈាម ភ្នែក សន្លាក់ និងបង្កើនការឆ្លើយតបនៃប្រព័ន្ធស៊ាំ ។
ប្រេងសាចាអ៊ិនឈិ អូមេហ្គា វាល្អជាង អូមេហ្គា ខ្លាញ់ត្រី និងប្រភពផ្សេងៗទៀត វិតាមីន អូមេហ្គា ប្រេងសាចា អ៊ិនឈិ វាមានផ្ទុកនូវសារធាតុ Precursor a linoleic ក្នុងបរិមាណខ្ពស់ វាអាចផលិត EPA និង DHA (Omega 3 ) ច្រើនជាងត្រីដទៃទៀត ហើយវាផ្តល់នូវការរួមបញ្ចូលគ្នាដ៍ល្អ នៃអូមេហ្គា៣ នៅក្នុងបរិមាណច្រើនជាងនេះ ក្រៅពីអូមេហ្គា៣ វាមានអូមេហ្គា៦ អូមេហ្គា៩ និង វិតាមីនអេ និងអ៊ី
ប្រេងសាចាអ៊ិនឈិ អូមេហ្គា វិតាមីន ល្អសម្រាប់ជម្ងឺទឹកនោមផ្អែម វិតាមីន អូមេហ្គា ប្រេងសាចាអ៊ិនឈិ (Plukenitia Volubilis L ) ប្រេងធ្វើអោយប្រសើរឡើង នូវភាពប្រែប្រួល នៃអាំងស៊ុយលីនថ្លើម និងការរំលាយអាហារគ្លុយកូស នៃជម្ងឺទឹកនោមផ្អែមប្រភេទពីរ ។
ប្រេងសាចាអ៊ិនឈិ អូមេហ្គា វិតាមីន ល្អសម្រាប់គេងលក់ស្រួល ប្រេងវាមានផ្ទុកសារធាតុ Tryptophan គឺជាអាស៊ីតខ្លាញ់អាមីណូបង្កើនការបញ្ចេញសារធាតុ Serotonin, Serotonin គឺជាអរម៉ូន (មានអារម្មណ៍ល្អ) ដែលអាចជួយលើកកម្ពស់ការសម្រាក់ ក៍ដូចជាកម្រឹតសុភមង្គល ។
ប្រេងសាចាអ៊ិនឈិ វាមានសារធាតុរ៉ែ នៅក្នុងប្រេងនេះ ប្រេងសាចាអ៊ិនឈិ សម្បូរដោយប្រូតេអ៊ិន (២៤.៧%) សារធាតុរ៉ែសំខាន់ៗ ដែលមាននៅក្នុងប្រេង គឺប៉ូតាស្យូម (៥៥ ៦៣.៥% PPM) ម៉ាញ៉េស្យូម (៣២១០ PPM ) និងកាល់ស្យូម (២៤០៦ PPM )
ប្រេងសាចាអ៊ិនឈិ វាមានផ្ទុកវីតាមីនស៊ីខ្ពស់ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៍មានឥទ្ធិពលបំផុតមួយ វាជួយជម្រុញការផលិតកូឡាជេនសម្រាបស្បែក ដែលមើលទៅមានសុខភាពល្អ និងស្បែកភ្លឺថ្លា
ប្រេងសាចាអ៊ិនឈិ វាមានប្រូតេអ៊ីនល្អ ពេញលេញមានន័យថា សំខាន់ជាងក្នុងការពិសាប្រភពប្រូតេអ៊ីនផ្សេងៗគ្នាជាច្រើននៅលើរបបអាហារដែលមានមូលដ្ឋានពីរុក្ខជាតិ ប្រេងសាចាអ៊ីនឈិ គឺល្អជាងប្រូតេអ៊ីនបានពីសាច់សត្វ និងពីប្រភពផ្សេងៗ
ប្រេងសាចាអ៊ិនឈិ អូមេហ្គា វីតាមីន វាកាត់បន្ថយអាស៊ីតអ៊ុយរិច ដែលបណ្តាល មកពីអាហារឬភេសជ្ជៈ ហើយវាការបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងបង្កើន កូឡេស្តេរ៉ុលល្អ វីតាមីនអូមេហ្គាប្រេងសាចាអ៊ិនឈិ វាបញ្ចុះអាស៊ីតអ៊ុយរិចបានបង្កើតឡើងដោយការទទួលទានអាហារឬភេសជ្ជៈ ប្រេងសាចាអ៊ិនឈិ មានប្រយោជន៍ក្នុងការបញ្ចុះកូឡេស្តេរ៉ុលអាក្រក់ បង្កើនកូឡេស្តេរ៉ុលល្អ
ជីវិតមនុស្សយើងត្រូវការ អូមេហ្គា វិតាមីន ប្រេងសាចាអ៊ិនឈិ វាជួយជីវិតយើង អោយមានសុខភាពល្អបានច្រើនមុខណាស់ ហើយប្រេងនេះ ក៍វាមិនមានតម្លែថ្លៃប៉ុន្មានដែរ បើយើងគិតដល់អត្ថប្រយោជន៍របស់វា មានច្រើន ហើយប្រៀបធៀបប្រេងនេះ ទៅនិងផលិតផលផ្សេងៗ វីតាមីនអូមេហ្គាសាចាអ៊ិនឈិនេះ វាមានតម្លៃថោកជាង
យើងទាំងអស់គ្នា ពិសាវិតាមីន អូមេហ្គា ប្រេងសាចាអ៊ិនឈិ ដើម្បីជិវិតយើងមានសុខភាពល្អ ជីវភាពប្រសើរ ចំណាយតិច ចំណេញច្រើន រីកចម្រើនទាំងអស់គ្នា
កម្រិតការផឹកប្រេង៖ ក្មេងអាយុ២-១២ឆ្នាំ២មល / 2cc ឬ ១ស្លាបព្រាកាហ្វេ មនុស្សពេញវ័យ ៥មល / 5cc ឬ ១ស្លាបព្រាបាយ ១ថ្ងៃពីរដង ក្នុងពេលទទួលទានអាហារ ឬ ភេសជ្ជៈ ហើយប្រសិទ្ធភាព វីតាមីន-អូមេហ្គា ប្រេងសាចាអ៊ិនឈិ ផឹកវាបាន ៣-៤ថ្ងៃ ទើបដឹងថា មានប្រសិទ្ធភាព
ប្រេងសាចាអ៊ិនឈិអូមេហ្គា វិតាមីន វាមិនមែនជាថ្នាំពេទ្យទេ ហើយវាជាអាហារបំប៉ន ប្រេងសាចាអ៊ិនឈិ វាមានអូមេហ្គា៣ ៤៨%អូមេហ្គា៦ ៣៧%អូមេហ្គា៩ ៩% វិតាមីនអេ៣៨% វិតាមីនអ៊ី១២% ហើយអូមេហ្គា វីតាមីនទាំងអស់នេះ កើតឡើងពីធម្មជាតិ មិនមែនកើតឡើងដោយមនុស្សផ្សំនោះទេ ហើយប្រេងតែមួយវាជួយសុខភាពរបស់មនុស្សយើងបានច្រើនមុខណាស់ អ្នកមានសុខភាពល្អ ក៍អាច់ផឹកវាបាន ធ្វើអោយជីវិតរិតតែមានសុខភាពល្អប្រសើរឡើងថែមទៀត រីឯអ្នកមានសុខភាពមិនល្អគាត់ពិសាវិតាមីន អូមេហ្គារ ប្រេងសាចាអ៊ិនឈិធ្វើជីវិតរបស់គាត់មានសុខភាពល្អ ហើយប្រសិទ្ធភាពរបស់វានៅក្នុងខ្លួនអ្នកបានផឹកវាមានរយៈពេលយូរ ហើយមិនប៉ៈពាល់ដល់សរីរាងណាមួយក្នុងខ្លួនរបស់អ្នកផឹកនោះទេ អាចផឹកវាបានជារៀងរាល់ថ្ងៃ
ថ្នាំពេទ្យ វាកើតឡើងតាមរយៈអ្នកវិទ្យាសាស្រ វិជ្ជសាស្រ្តបានបង្កើតវា ដោយមានធាតុផ្សំផ្សេងៗផ្សំបញ្ជូលគ្នា ហើយថ្នាំពេទ្យវាមានគុណសម្បត្តិ និង គុណវិបត្តិរបស់វា ៖
គុណសម្បត្តិ គឺលោកគ្រូពេទ្យពិនិត្យអ្នកឈឺ ឃើញជម្ងឺច្បាស់លាស់ លោកយកថ្នាំដែលត្រូវនិងជម្ងឺមកព្យាបាល ពិតជា ជាសៈស្បើយពីជម្ងឺ (ជម្ងឺខ្លះ)
គុណវិបត្តិ ជម្ងឺជាសៈស្បើយមែន ប៉ុន្តែថ្នាំដែលយើងបានព្យាបាល វាទៅនាំអោយមានបញ្ហាប៉ៈពាល់ដល់សរីរាងដែលល្អណាមួយក្នុងរូបកាយរបស់អ្នកបានព្យាបាល ហើយវាមានប្រសិទ្ធភាពបានត្រឹមតែ៦ ទៅ៨ម៉ោង បើជម្ងឺមិនទាន់ជាអ្នកជម្ងឺឈប់លេប ផឹក ឬ ចាក់ វាមិនមានប្រសិទ្ធភាពនោះទេ ហើយព្យាបាលជាហើយមិនត្រូវប្រើថ្នាំនោះបន្ត ទៀតដែរ ត្រង់នេះ បើចង់ដឹងច្បាស់ សូមសាកសួរលោកវេជ្ជបណ្ឌិតទៅ លោកនិងបរិយាយយ៉ាងក្បោះក្បាយ (មុននឹងលេប ចាក់ ឬ លៀប ថ្នាំណាមួយ សូមធ្វើតាមវេជ្ជបញ្ជា របស់លោកវេជ្ជបណ្ឌិតទើបល្អ )។