សូមណែនាំដោយមោទនភាពនូវ ប័ណ្ណ ATM របស់យើង

ប័ណ្ណ ATM ត្រូវបានចេញដោយធនាគារ CCU ដល់ម្ចាស់គណនីដើម្បីដំណើរការគណនីរបស់គាត់តាមរយៈម៉ាស៊ីន ATM របស់ធនាគារ CCU – សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជន ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ អតិថិជនក៏អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួនដូចជា (ការដាក់ប្រាក់ ដកប្រាក់ និងផ្ទេរប្រាក់) នៅម៉ាស៊ីន ATM របស់ធនាគារ CCU ។

Open Now

លក្ខណៈពិសេស និងអត្ថប្រយោជន៍នៃប័ណ្ណ ATM

  • ភ្ជាប់ជាមួយគណនីបញ្ញើសន្សំ ឬគណនីចរន្តរបស់អ្នក
  • មិនមានការគិតកម្រៃសេវាលើប្រតិបត្តិការដកសាច់ប្រាក់របស់អ្នក​ឡើយ គឺអាស្រ័យលើសមតុល្យដែលមាននៅក្នុងគណនីបញ្ញើសន្សំ ឬគណនីចរន្តរបស់អ្នក។
  • មិនត្រូវការពេលរង់ចាំទេ ព្រោះប័ណ្ណត្រូវបានចេញភ្លាមៗ
  • អាចប្រើបាននៅម៉ាស៊ីនអេធីអឹមស្វ័យប្រវត្តិរបស់ធនាគារ CCU
  • មាន​សុវត្ថិភាព និង​ងាយ​ស្រួល​ជាង​ការ​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ
  • ការជូនដំណឹង SMS/Email/Mobile Push Notification នៃប្រតិបត្តិការរបស់អ្នក។
  • ដក​សាច់​ប្រាក់​បាន​ឆាប់​រហ័ស ជាមួយ​ម៉ាស៊ីន ATM របស់ធនាគារ CCU បានគ្រប់​ពេលវេលា (២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍) មាន​លក្ខណៈ​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់​បំផុត។​
  • ដកសាច់ប្រាក់រហូតដល់ 4,000 ដុល្លារក្នុងមួយថ្ងៃពីម៉ាស៊ីន ATM របស់ធនាគារ CCU ។
  • ដាក់ប្រាក់រហូតដល់ 10,000 ដុល្លារក្នុងមួយថ្ងៃពីម៉ាស៊ីន ATM របស់ធនាគារ CCU ។
  • ពិនិត្យមើលសមតុល្យ និងប្រតិបត្តិការ និងសេវាកម្មផ្សេងទៀត។

ហេតុអ្វីបានជាជ្រើសយកប័ណ្ណ ATM CCU?

សេវាកម្មអតិថិជនដ៏ល្អ

បម្រើសេវាជូនអតិថិជនរបស់យើង ដើម្បីជួយអ្នករាល់សំណួរ ឬកង្វល់នានាដែលទាក់ទងនឹងប័ណ្ណ ATM របស់អ្នក ដោយធានាបាននូវបទពិសោធន៍ដ៏រលូន និងជាទីពេញចិត្ត។

ពង្រឹងសុវត្ថិភាព

ប័ណ្ណ ATM​ របស់យើងភ្ជាប់មកជាមួយមុខងារសុវត្ថិភាពកម្រិតខ្ពស់ ការពារអ្នកពីប្រតិបត្តិការក្លែងបន្លំ និងធានាបាននូវសុវត្ថិភាព និងទំនុកចិត្ត។

សេវាកម្មផលិតផលដ៏ល្អ

ប័ណ្ណ ATM របស់យើងគឺជាប័ណ្ណផ្លាស្ទិច ដែលភ្ជាប់ទៅគណនីបញ្ញើសន្សំ/ចរន្តរបស់អ្នក ដើម្បីពិនិត្យមើលសមតុល្យគណនី ការដកសាច់ប្រាក់ និងសេវាកម្មផ្សេងៗទៀត។

សេវាកម្ម និងផលិតផលផ្ទាល់ខ្លួន

ធនាគាររបស់យើងផ្តល់ជូននូវសេវាកម្មផ្ទាល់ខ្លួន និងផលិតផលតាមតម្រូវការជាក់លាក់របស់ អតិថិជន។

ឯកសារតម្រូវតិចតួច

ដំណើរការស្នើសុំឥណទានបុគ្គលរបស់យើងពាក់ព័ន្ធនឹងឯកសារតិចតួច ដែលធ្វើឱ្យវាគ្មានការរំខាន និងងាយស្រួល។

ដំណើរការរហ័ស

ដំណើរការអនុម័ត្រ ដែលធានាបាននូវបទពិសោធន៍រហ័ស ដែលអនុញ្ញាតឱ្យអ្នកទទួលបានថវិកាបានភ្លាមៗ។

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.