Author - Ath

អូស្រ្តាលី លើកកម្ពស់ការទទួលបានសេវាស្តារលទ្ធភាពប្រកបដោយគុណភាព

កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានបើកកិច្ចប្រជុំក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្មលើទី១។ ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ផ្តោតលើការផ្តល់ការណែនាំបច្ចេកទេស ដើម្បីឱ្យមានភាពស្របគ្នាជាមួយនឹងអាទិភាព និងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងគោលបំណងរួមចំណែកដល់ការពង្រឹងសមត្ថភាពអ្នកផ្តល់សេវាស្តារលទ្ធភាពពលកម្មក្នុងការផ្តល់សេវាប្រកបដោយគុណភាព។ កម្មវិធី ACCESS 2 មានក្រុមការងារចំនួន៣ រួមមាន ក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងក្រុមការងារផ្នែកបរិយាបន្នពិការភាព។ កិច្ចប្រជុំក្រុមការងារផ្នែកស្តារលទ្ធភាពពលកម្ម ត្រូវបានសហដឹកនាំកិច្ចប្រជុំដោយ ក្រសួងសុខាភិបាល និងមូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ អ្នកចូលរួមនៅក្នុងកិច្ចប្រជុំនេះរួមមាន តំណាងមកពី ក្រសួងសុខាភិបាល មូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងថ្នាក់ក្រោមជាតិ ដែលមកពីខេត្តគោលដៅរបស់ ACCESS 2 រួមមាន ខេត្តកំពង់ចាម កំពង់ស្ពឺ សៀមរាប និងរតនគិរី រួមទាំង KhAPO CPTA និង CHAI ព្រមទាំងដៃគូយុទ្ធសាស្រ្តអនុវត្តន៍កម្មវិធី រួមមាន៖ អង្គការ Exceed Worldwide គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមកម្ពុជា (ICRC) អង្គការ OIC Cambodia និងអង្គការសុខភាពពិភពលោក (WHO) ដែលរួមទាំងក្រុមការងារ ACCESS 2 និងតំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា។ នៅក្នុងកិច្ចប្រជុំ អ្នកចូលរួមបានពិនិត្យមើល និងអនុម័តលក្ខខណ្ឌប្រតិបត្តិការងារ (ToR) ក្រុមការងារផ្នែកបរិយបន្នពិការភាព។ សមាជិកក្រុមការងារក៏បានផ្តល់នូវ វឌ្ឍនភាពសំខាន់ៗរហូតមកដល់បច្ចុប្បន្ន ព្រឹត្តិការណ៍សំខាន់ៗដែលនឹងត្រូវរៀបចំសម្រាប់ឆ្នាំទី២ កំណត់នូវប្រធានបទសំខាន់ៗដែលត្រូវចងក្រងជាឯកសារ និងចែករំលែកកិច្ចប្រជុំក្រុមការងារនាពេលខាងមុខ។ លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល...


ការផ្តល់ភាពអង់អាចដល់សហគមន៍ជនជាតិដើមភាគតិចដើម្បីចូលរួមបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងខេត្តរតនគិរី

ខេត្តរតនគិរីដែលស្ថិតក្នុងភាគឦសាន្តនៃព្រះរាជាណាចក្រកម្ពុជា អំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាបញ្ហាដែលត្រូវបានលាក់បាំងជាយូរមកហើយ ដោយបទដ្ឋានវប្បធម៌ ព្រមទាំងការទទួលបានការអប់រំ និងធនធាននៅមានកម្រិត។ ក្នុងនាមជាសមាជិកម្នាក់ក្នុងក្រុមការងារបច្ចេកទេសឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជានាយកប្រតិបត្តិអង្គការសង្គ្រោះជនរងគ្រោះកម្ពុជា ក្នុងខេត្តរតនគិរី លោក មុត ពិសី បានចូលរួមយ៉ាងសកម្មនៅក្នុងការបង្កើតសង្គមមួយប្រកបដោយសមធម៌ និងសុវត្ថិភាពសម្រាប់អ្នកទាំងអស់​។​ លោកពិសី បានមានប្រសាសន៍ថា៖ «វា​ជារឿងល្អដែលយើងមានយន្តការផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅខេត្តរតនគិរី ដែលបានលើកកម្ពស់ការយល់ដឹងផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ពង្រឹងសមត្ថភាព និងឆ្លើយតបទៅនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ»។ ដោយមានបទពិសោធន៍ប្រឡូកនឹងការងារសង្គមជាច្រើន និងមានចំណូលចិត្តក្នុងការអភិវឌ្ឍការងារសហគមន៍ផងដែរនោះ លោកពិសី បានចំណាយពេលវេលាជាច្រើនឆ្នាំធ្វើការជាមួយអជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល និងសមាជិកសហគមន៍ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រ។​ លោកពិសីក៏ចាប់ផ្តើមបន្សាំខ្លួនរស់នៅ និងធ្វើការក្នុងសហគមន៍ជនជាតិដើមភាគតិចផងដែរ។ តាមរយៈបទពិសោធការងាររបស់លោកពិសី មានស្ត្រីមួយចំនួននៅខេត្តរតនគិរី ដែលធ្លាប់រងអំពើហិង្សាពីដៃគូស្និទស្នាលនៅក្នុងជីវិតិរបស់គាត់។ ស្រ្តី និងក្មេងស្រ្តីមួយចំនួន ត្រូវបានទទួលរងនូវការរំលោភបំពានផ្នែករាងកាយ ផ្លូវអារម្មណ៍ និងផ្លូវភេទ ដែលបង្កនូវផលលំបាកខ្លាំង។ ក្នុងករណីខ្លះជនរងគ្រោះ បានស្តីបន្ទោស​ ឬមានភាពខ្មាសអៀន ដែលបង្កឱ្យអំពើហិង្សាកើតឡើងសារជាថ្មីកាន់តែធ្ងន់ធ្ងរ។ លោកពិសីធ្វើការជាមួយក្រុមការងារបច្ចេកទេសឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងការផ្តល់ការគាំទ្រសេវាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងសហគមន៍ជនជាតិដើមភាគតិច។​ តាមរយៈគំនិតផ្តួចផ្តើមនៅសហគមន៍ជាបន្តបន្ទាប់ និងយុទ្ធនាការអប់រំផ្សព្វផ្សាយ​ ក៏ដូចជាវគ្គបណ្តុះបណ្តាលនានា ព្រមទាំងមានក្រុមគាំទ្រផងដែរនោះ លោកពិសី បានចូលរួមផ្តល់ភាពអង់អាចដល់សមាជិកជសហគមន៍រាប់រយនាក់ ដើម្បីចាត់វិធានការប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ លោកពិសី បានមានប្រសាសន៍ថា៖ «ខ្ញុំជឿថា យើងរួបរួមគ្នា យើងអាចបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់សហគមន៍របស់យើងបានទៅថ្ងៃអនាគត ដែលស្រ្តី និងក្មេងស្រីត្រូវបានគេឱ្យតម្លៃ គោរព និងផ្តល់ភាពអង់អាច»។ ជាងនេះទៀត គំនិតផ្តួចផ្តើមមួយរបស់អង្គការសង្គ្រោះជនរងគ្រោះកម្ពុជា ដែលលោកពិសី បានចូលរួមធ្វើការងារ និងសហការជាមួយអជ្ញាធរមូលដ្ឋាន អង្គការមិនមែនរដ្ឋាភិបាល​ និងអង្គការ CARE កម្ពុជា ដែលអង្គការ CARE កម្ពុជាស្ថិតនៅក្រោមកម្មវិធី ACCESS 1 និង ACCESS 2 ។ ដែលគំនិតផ្តួចផ្តើមនេះ គឺបានផ្តល់វគ្គបណ្តុះបណ្តាល និងធនធានដល់អ្នកដឹកនាំសហគមន៍ ដែលធ្វើឱ្យពួកគាត់អាចកំណត់អត្តសញ្ញាណ និងឆ្លើយតបទៅករណីអំពើហិង្សាទាក់ទងនឹងយេនឌ័រ...


កិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាពលើកទី១ បាននាំមកនូវការយល់ដឹងដ៏មានតម្លៃពីដៃគូពាក់ព័ន្ធ

ក្រុមការងារផ្នែកបរិយាបន្នពិការភាព គឺជាក្រុមការងារតាមផ្នែកមួយក្នុងចំណោមក្រុមការងារតាមផ្នែកទាំងបី របស់កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) ដែលជួបប្រជុំរៀងរាល់៦ខែម្តង។ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហដឹកនាំកិច្ចប្រជុំផ្នែកបរិយាបន្នពិការភាពលើកទី១។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យមើល និងអនុម័តលក្ខខណ្ឌប្រតិបត្តិការងារ (ToR) ក្រុមការងារផ្នែកបរិយបន្នពិការភាព។ ជាងនេះទៀត កិច្ចប្រជុំនេះដែរ ក៏បានបង្ហាញ ពីសកម្មភាពសំខាន់ៗដែលត្រូវអនុវត្ត វឌ្ឍនភាពសំខាន់ៗរហូតមកដល់បច្ចុប្បន្ន ព្រឹត្តិការណ៍សំខាន់ៗដែលនឹងត្រូវរៀបចំ ដល់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងស្ថាប័នពាក់ព័ន្ធ។ កិច្ចប្រជុំនេះដែរ បានកំណត់សកម្មភាពប្រទាក់ក្រឡា(បន្ស៊ីគ្នា) ក្នុងក្រុមការងារផ្នែកបរិយបន្នពិការភាព និងអន្តរវិស័យ ប្រធានបទសំខាន់ៗដែលត្រូវចងក្រងជាឯកសារ និងចែករំលែកនៅក្នុងកិច្ចប្រជុំនាពេលខាងមុខ ព្រមទាំងចែករំលែកគោលនយោបាយ យុទ្ធសាស្ត្រ និងព័ត៌មានពាក់ព័ន្ធសំខាន់ៗ។ កិច្ចប្រជុំនេះដែរ ផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធលើកយកបញ្ហាប្រឈមនានាទៅកាន់រាជរដ្ឋាភិបាល និងស្ថានទូតអូស្រ្តាលី។​ នៅក្នុងកិច្ចប្រជុំនេះដែរ បានអញ្ជើញតំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY ) អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG) ក្រសួងសុខាភិបាល លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2 ដែលធ្វើការលើផ្នែកបរិយាបន្នពិការភាព រួមមាន អង្គការជនពិការកម្ពុជា អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfiD) និង UNICEF ដែលក្រុមការងារទាំងនោះ បានចែករំលែកនូវបទបង្ហាញ អំពីវឌ្ឍនភាព ផែនការការងារអាទិភាពនាពេលខាងមុខ និងព្រឹត្តិការណ៍នាពេលខាងមុខ។ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនិងជាសហប្រធាននៃក្រុមការងារផ្នែកបរិយាបន្នពិការភាព បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារផ្នែកបរិយាបន្នពិការភាពក្នុងការផ្តល់ជាប្រយោជន៍ដល់ជនមានពិការភាព។ ឯកឧត្តម បានកោតសរសើរចំពោះការគាំទ្រពីសំណាក់រដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី ACCESS 2...


អូស្ត្រាលីកំពុងជួយដល់កម្ពុជាក្នុងការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្ត្រី និងផែនការយុទ្ធសាស្រ្តជាតិពិការភាពតាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ ដំណាក់កាលទី២ (ACCESS 2)

សូមចូលមើលខ្លឹមសារដើមក្នុង Facebook ស្ថានទូតអូស្ត្រាលី ខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook


អបអរសាទរ លោកស្រី ហ៊ុំ ណៃរ៉ុង វីរៈនារីផ្នែកបរិយាបន្នសង្គមប្រចាំខេត្តកំពង់ចាម

សូមចូលមើលខ្លឹមសារដើមក្នុង Facebook ស្ថានទូតអូស្ត្រាលី ខាងក្រោម អបអរសាទរ លោកស្រី... - Australian Embassy, Cambodia | Facebook


អូស្ត្រាលីកំពុងគាំទ្ររាជរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការមិនមែនរដ្ឋាភិបាល​ ដើម្បីធ្វើឱ្យគុណភាពការផ្តល់សេវាដល់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជាកាន់តែប្រសើរឡើង

សូមចូលមើលខ្លឹមសារដើមក្នុង Facebook ស្ថានទូតអូស្ត្រាលី ខាងក្រោម (English below)... - Australian Embassy, Cambodia | Facebook


ជួបជាមួយ លោកស្រី ហ៊ុំ ណៃរ៉ុង អ្នកស្វែងរកការគាំទ្រមតិផ្នែកបរិយាបន្នពិការភាពនៅខេត្តកំពង់ចាម

លោកស្រី ណៃរ៉ុង បានត្រូវបានទទួលស្គាល់ជាវីរៈនារីផ្នែកបរិយាបន្នសង្គម នៅក្នុងមូលដ្ឋានរបស់គាត់ ក្នុងខេត្តកំពង់ចាម។ លោកស្រី បានបេ្តជ្ញាចិត្តយ៉ាងមោះមុត ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការភាព ដែលនាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យមានការបោះជំហ៊ានមួយយ៉ាងសំខាន់ នៅក្នុងការអនុវត្តឱ្យកាន់តែប្រសើរនូវសមធម៌សម្រាប់ជនមានពិការភាពនៅក្នុងខេត្ត។ សូមស្វែងយល់បន្ថែមអំពីដំណើររឿងរបស់គាត់នៅខាងក្រោម។ (more…)


កិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជំរុញឱ្យមានការពិភាក្សាប្រកបដោយផ្លែផ្កា

កម្មវិធី ACCESS 2 ត្រូវបានតាក់តែងឡើង ដោយមានយន្តការក្រុមការងារតាមផ្នែកបីផ្សេងគ្នា មានដូចជា ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី ជាមួយកម្មវិធី ACCESS 2 បានសហដឹកនាំ និងផ្តួចផ្តើមកិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)


កិច្ចប្រជុំលើកទី១ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់

កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២៤ កម្មវិធី ACCESS 2 បានបើកកិច្ចប្រជុំ​គណៈកម្មការប្រឹក្សាភិបាលជាលើកទី១ របស់ខ្លួន។ សមាជិកនៃគណៈកម្មការប្រឹក្សាភិបាល រួមមាន តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  ក្រសួងសុខាភិបាល​ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងនិងគណៈកម្មការជាតិសម្រាប់លេខាធិការដ្ឋាន អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាងនេះទៀត នៅក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងមកពីដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2​  ក្រុមការងារស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ផងដែរ។  ASC គឺជារចនាសម្ព័ន្ធអភិបាលកិច្ចកម្រិតខ្ពស់បំផុតសម្រាប់កម្មវិធី ដែលជួបប្រជុំជារៀងរាល់ឆ្នាំម្តង។ (more…)


កិច្ចប្រជុំលើកទី១គណៈកម្មការសម្របសម្រួលថ្នាក់ខេត្តកំពង់ចាម នៃកម្មវិធី ACCESS 2

គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត គឺជាយន្តការមួយនៃរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ — ដំណាក់កាលទី២ (ACCESS 2) ដែលនឹងរៀបចំកិច្ចប្រជុំរៀងរាល់៦ខែម្តង និងធ្វើការពិនិត្យអំពីសមិទ្ធផល និងហានិភ័យ ក៏ដូចជាតម្រង់ទិសនៃការអនុវត្តផ្សេងៗរបស់កម្មវិធីឱ្យអនុលោមតាមអាទិភាពរបស់ខេត្ត។ (more…)