Author - Ath

សិក្ខាសាលាបណ្តុះបណ្តាលផ្នែក សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដឹកនាំដោយកម្មវិធី ACCESS 2 ផ្តល់ភាពអង់អាចដល់ភាពចម្រុះ និងបរិយាបន្នសង្គម

កាលពីចុងខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២​ (ACCESS 2) បានផ្តល់សិក្ខាសាលាបណ្តុះបណ្តាលចំនួន៤ដាច់ដោយឡែក ស្តីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ។ (more…)


សិក្ខាសាលាផ្សព្វផ្សាយពី កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២

កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ បានបញ្ចប់នូវសិក្ខាសាលាចំនួន៣ ជាមួយអជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តន៍ជាយុទ្ធសាស្រ្ត (SIPs)។ សិក្ខាផ្សព្វផ្សាយទាំងនេះ បានរៀបចំនៅខេត្តសៀមរាប កំពង់ចាម និងខេត្តកំពង់ស្ពឺ កំឡុងខែឧសភា ឆ្នាំ២០២៤។ (more…)


វគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយសុវត្ថិភាព ផ្តល់ដល់ដៃគូរបស់កម្មវិធី ACCESS 2

កំឡុងខែមេសា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី​ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយសុវត្ថិភាព ផ្តល់ដល់សមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូយុទ្ធសាស្រ្តអនុវត្តកម្មវិធីរបស់ ACCESS 2 ដែលធ្វើការលើវិស័យពិការភាព និង/ឬ ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)


ប្រារព្វពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ជាមួយក្រុមគ្រួសារកម្មវិធី ACCESS 2

ប្រជាជនខ្មែរ ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ កំឡុងខែមេសា។ នេះជាពេលវាលាដ៏ល្អ សម្រាប់ពលរដ្ឋខ្មែរក្នុងការជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងជួបជុំក្រុមគ្រួសារកំឡុងពេលវាលាដ៏សំខាន់នេះ។ (more…)


ពិធីសម្ពោធដាក់ឱ្យដំណើរការ កម្មវិធី ACCESS 2 ដើម្បីផ្តល់សេវាប្រកបដោយបរិយាបន្ន

សូមចូលទៅអានព័ត៌មានពិស្តារ ដោយចុចនៅលើតំណរភ្ជាប់ នៅទីនេះ    


ពិធីសម្ពោធជាផ្លូវការកម្មវិធី ACCESS 2 ៖ ការវិនិយោគទ្វេភាគី ដើម្បីគាំទ្រដល់ជនមានពិការភាព និងស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្ពុជា និងអូស្រ្តាលី បានរៀបចំពិធីសម្ពោធនៃការបន្តការវិនិយោគទ្វេភាគីដ៏សំខាន់លើការងារសមភាពយេនឌ័រ បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នសង្គមនៅកម្ពុជា។ ក្នុងរយៈពេល៥ឆ្នាំ (២០២៣– ២០២៨) អូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ - ដំណាក់កាលទី២ បានផ្តល់ថវិកាចំនួន៣០លានដុល្លាអូស្រ្តាលី ផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ (more…)


ប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ACCESS) បានរួមចំណែកយ៉ាងសំខាន់ជួយដល់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារនៅប្រទេសកម្ពុជា

សូមចូលទៅអានព័ត៌មានពិស្តារ ដោយចុចនៅលើតំណរភ្ជាប់ នៅទីនេះ


🎉 ចូលរួមជាមួយក្រុមការងារកម្មវិធី ACCESS 2 ប្រារព្វទិវាអន្តរជាតិនារីលើកទី១១៣ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤

នេះជាលើកទី១ ដែលក្រុមការងាររបស់កម្មវិធី ACCESS 2 បានចូលរួមប្រារព្វពិធីអន្តរជាតិនារី​ ឆ្នាំ២០២៤ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដែលជាការបន្តការលើកកម្ពស់ការយល់ដឹង និងពិភាក្សាពីវិធីសាស្រ្តថ្មីៗ ដើម្បីបន្តផ្តល់ភាពអង់អាច​ដល់ស្រ្តី និងក្មេងស្រីតាមរយៈការងារដែលយើងធ្វើនៅ ACCESS 2។ ឆ្នាំនេះ មូលបទជាសកល «រាប់បញ្ចូលស្រ្តី៖ វិនិយោគលើស្រ្តី ពន្លឿនវឌ្ឍនភាព»។ ជាមួយមូលបទនៅកម្ពុជា «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលរំលេចពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យឌីជីថល។ (more…)


ដំណើរកម្សាន្តឆ្នាំទី១ របស់កម្មវិធី ACCESS 2 បញ្ចប់ទៅដោយស្នាមញញឹម

ក្រុមការងារកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌-ដំណាក់កាលទី២ (ACCESS 2)  មានឱកាសបានរួមដំណើរកម្សាន្តឆ្នាំទី១ទៅខេត្តកំពត ដើម្បីពិភាក្សាគ្នាក្នុងការធ្វើការងារជាក្រុម និងធានាថា សមាជិកគ្រប់គ្នាមានគោលដៅដូចគ្នាសម្រាប់កម្មវិធី។ ដំណើរកម្សាន្តនេះ បានពិនិត្យមើលនូវវិធីសាស្រ្តនៃការធ្វើការងារក្នុងកម្មវិធី ACCESS 2 ដោយរួមមានទាំងសកម្មភាពល្បែងកម្សាន្តនានាដែលពាក់ព័ន្ធនឹងកម្មវិធី ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសម្រាប់ជនមានពិការភាព និងជនងរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)