ស្វាគមន៍មកកាន់Ascend

សារពីសាកលវិទ្យាធិការ

សូមស្វាគមន៍មកកាន់សាកលវិទ្យាល័យ Ascend ជាស្ថាប័នអប់រំដែលគោលបំណងធំបំផុរបស់របស់យើង គឺជាការជម្រុញភាពរីកចម្រេីននៃសមិទ្ធិផល និងភាពជោគជ័យយ៉ាងត្រចេះត្រចង់សម្រាប់ប្រទេសកម្ពុជា!

ក្នុងនាមជាសាកលវិទ្យាល័យដែលទើបនឹងបង្កើតថ្មី ពួកយើងបានប្តេជ្ញាចិត្តក្នុងការជំរុញចំណេះដឹង និងដើម្បីឱ្យនិស្សិតរបស់យើងត្រៀមខ្លួនរួចជាស្រាច់ក្នុងការក្លាយជាអ្នកដឹកនាំ និងជាអ្នកបង្កើតការផ្លាស់ប្តូរគំនិតនិងទស្សន:ថ្មីៗនៅក្នុងវិស័យដែលពួកគេចង់បាន។

នៅសាកលវិទ្យាល័យ Ascend យើងប្តេជ្ញាជំរុញ, គាំទ្រ និងរួមបញ្ចូល និស្សិតដែលមកពីមជ្ឈដ្ឋានផ្សេងៗគ្នាក្នុងការឆ្ពោះទៅរកភាពរីកចម្រើនក្នុងការសិក្សា វិជ្ជាជីវៈ និងការអភិវឌ្ឍន៍ខ្លួន។ សាកលវិទ្យាល័យរបស់យើងត្រូវបានប្តេជ្ញាចិត្តសម្រាប់ឧត្តមភាពក្នុងការអប់រំ ការស្រាវជ្រាវ ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះស្នាដៃរបស់និស្សិត និងមហាវិទ្យាល័យរបស់យើង។

ខណៈពេលដែលយើងកំពុងធ្វើដំណើរទៅកាន់ភាពជោគជ័យជាមួយគ្នា នាងខ្ញុំសូមលើកទឹកចិត្តឱ្យយើងទាំងអស់គ្នាចាប់យកឱកាសជាច្រើនដែលអ្នកតែងតែប្រាថ្នាចង់បាន មិនថាអ្នកកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ, ធើ្វការស្រាវជ្រាវផ្សេងៗ, ការចូលរួមក្នុងការផ្សព្វផ្សាយក្នុងសហគមន៍ ឬស្វែងរកចំណេះវិជ្ជាថ្មីសម្រាប់ការរៀនសូត្រ អ្នកនឹងទទួលបានការគាំទ្រ និងលើកទឹកចិត្តនៅយ៉ាងក្រៃលែងពីយើងនៅទីនេះនៅក្នុងសកលវិទ្យាល័យ Ascend។

យើងមានកិត្តិយសដែលអ្នកបានជ្រើសរើសសាកលវិទ្យាល័យ Ascend ជាជម្រកសិក្សារបស់អ្នក។ អនុញ្ញាតឱ្យយើងចាប់ផ្តើមដំណើរនេះជាមួយគ្នា ជាមួយនឹងភាពច្នៃប្រឌិត ដើម្បីត្រួសត្រាយផ្លូវថ្មី និងសម្រេចបាននូវការសិក្សាដែលជាមួយ
សក្ដារនុពលខ្ពស់ ។

Madam. MEURN Srey Net

សារស្វាគមន៍ពីនាយក

សិស្សនិស្សិតជាទីគោរព!

យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍អ្នកមកកាន់សាកលវិទ្យាល័យ Ascend
ពួកយើងនឹងធើ្វជាជំនួយនិងទន្ទឹងរង់ចាំមើលការរីកចម្រើនរបស់អ្នក ដើម្បីសម្រេចបាននូវអ្វីដែលថ្មី ដូចជាការសិក្សា ការប្រកួតប្រជែង ការពិសោធន៍ដើម្បីស្វែងរកអ្វីថ្មី មិនថាអ្នកទើបនឹងចាប់ផ្តើម ឬកំពុងបន្តចាប់យកជំពូកបន្ទាប់នៃការសិក្សារបស់អ្នកជាមួយយើង។
នៅសាកលវិទ្យាល័យ Ascend – សិស្សនិស្សិតរបស់យើង – គឺជាអាទិភាពខ្ពស់បំផុតរបស់យើង
ពួកយើងនឹងតម្រង់ទិសឆ្ពោះទៅរកចក្ខុវិស័យថ្មីជាមួយគ្នាសម្រាប់ជម្រុញក្នុងការបង្កើតទស្សនៈវិស័យថ្មីនិងការអភិវឌ្ឍខ្លួនរបស់និស្សិតយើង។យើងសង្ឃឹមថាយើងនិងអាចរួបរួមគ្នាក្រោមការសហការគ្នា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ស្ថាប័នរបស់យើង។
សម្រាប់ឆ្នាំខាងមុខបន្តទៀតនឹងក្លាយជាបទពិសោធន៍ដ៏រីករាយ យើងបានត្រៀមខ្លួនរួចរាល់សម្រាប់អ្នក! យើងសង្ឃឹមថាបានអ្នកត្រៀមខ្លួនសម្រាប់យើងដូចគ្នា! ដូច្នេះចូរយើងចាប់ផ្តើមជាមួយគ្នាក្នុងភាពជាដៃគូរសហការ ដើម្បីត្រួសត្រាយផ្លូវក្នុងការរុករករបកគំហើញថ្មីៗសម្រាប់ការអប់រំនេះ។ តោះចាប់ផ្ដើមជាមួយគ្នា!
ជូនពរជោគជ័យទាំងអស់គ្នា!

ដោយក្តីគោរព,

Sophanith Pou (Nick)

This site is registered on wpml.org as a development site.