Our Programs

Ascend Postgraduate Certifications

ASCEND Graduate School emphasizes practical learning through real-world projects, case studies, and simulations. Students are encouraged to develop their research methodologies, explore innovative ideas, and share groundbreaking findings.

អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម

សេចក្តីផ្តើម

ខណៈពេលដែលមាន សញ្ញាបត្រ MBA ល្អៗជាច្រើននៅក្នុងទីផ្សារពិភពលោក ASCEND MBA ក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យ Binary ប្រទេសម៉ាឡេស៊ី ដែលលេចធ្លោនិងទទួលស្គាល់ជា MBA ឯកទេសឧស្សាហកម្មតែមួយគត់របស់ពិភពលោក។ ASCEND MBA ផ្ដល់ឱ្យអ្នកនូវឱកាសដើម្បីទទួលបាន MBA លំដាប់ពិភពលោក ដែលផ្តល់សិទ្ធិអធិភាពឱ្យអ្នកមានជំនាញក្នុងឧស្សាហកម្មជាក់
លាក់មួយ ដែលអ្នកពេញចិត្តនឹងធ្វើការនាពេលអនាគត។ ផ្តល់ជូនក្រោមឧត្តមភាពនៃសាកលវិទ្យាល័យ ASEND ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Binary ដែលជាសាលាធុរកិច្ចចំណាស់បំផុតមួយរបស់អាស៊ី ដែលបានជម្រុញឱ្យសិស្សនិស្សិត មកពីជាង 60 ប្រទេសឱ្យក្លាយជាអ្នកដឹកនាំអាជីវកម្ម និងជាអ្នកបង្កើតអាជីវកម្ម។ ASCEND MBA មិនត្រឹមតែផ្ដល់នូវមុខវិជ្ជាទាន់សម័យដូចជា Business Analytics, Digital Marketing, Cross Cultural Dynamics and Corporate Entrepreneurship ប៉ុណ្ណោះទេ ប៉ុន្តែជួយផ្លាស់ប្តូរមនុស្សម្នាក់ឱ្យមានផ្នត់គំនិតសហគ្រិន ដែលជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យក្នុងពិភពអាជីវកម្មដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះផង។
ដោយសារតែហេតុផលខាងលើទាំងនេះ និស្សិតបញ្ចប់ការសិក្សា ASCEND MBA បាននឹងពេញចិត្តជាមួយនឹងការងារដែលបានបញ្ចប់ការសិក្សា ទទួលបានប្រាក់ខែកាន់តែប្រសើរ និងទទួលស្គាល់ជាសក ល។

គោលបំណង

ASCEND MBA មានគោលបំណងបង្កើតអ្នកជំនាញផ្នែកឧស្សាហកម្ម(ISPs)ដែលមានដូចខាងក្រោម៖

  • ការយល់ដឹងអំពីការគ្រប់គ្រងទូទៅ
  • ជំនាញដោះស្រាយបញ្ហា និងវិភាគដ៏ល្អដែលចាំបាច់ដើម្បីបំពេញមុខងារជាអ្នកគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព
  • ចំណេះដឹងជាក់ស្តែងស៊ីជម្រៅនៃឧស្សាហកម្មជាក់លាក់មួយ
  • ជំនាញសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ត្រូវការដើម្បីជំរុញស្ថាប័នឲ្យឈានមុខគេ

សមិទ្ធិផលនៃការសិក្សា

នៅពេលបញ្ចប់កម្មវិធីនេះ អ្នកនឹងអាច៖

  • វាយតម្លៃទ្រឹស្ដី និងគោលគំនិតនៃអាជីវកម្ម
  • អនុវត្តទ្រឹស្តី និងគោលគំនិតក្នុងដំណើរការធ្វើការសម្រេចចិត្តក្នុងបរិយាកាសធុរកិច្ច;
  • ធ្វើការស្រាវជ្រាវដោយមានការត្រួតពិនិត្យតិចតួច និងប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ សីលធម៌និងវិជ្ជាជីវៈ;
  • បង្ហាញពីគុណភាពនៃការគ្រប់គ្រង និងភាពជាអ្នកដឹកនាំតាមរយៈការទំនាក់ទំនង និងធ្វើការប្រកបដោយប្រសិទ្ធភាព;
  • បង្កើតដំណោះស្រាយចំពោះបញ្ហាដោយប្រើជំនាញគិតបែបវិទ្យាសាស្ត្របង្ហាញពីជំនាញ និងគោលការណ៍នៃការសិក្សាពេញមួយជីវិត ក្នុងការអភិវឌ្ឍន៍ការសិក្សា និង អាជីពរបស់ពួកគេ។

រយៈពេល: ១៦ខែ

អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម

ឆ្នាំទី១

ឆមាសទី១
ល.រ មុខវិជ្ជា
1 ការគ្រប់គ្រងពហុវប្បធម៌(CROSS CULTURAL MANAGEMENT)
2 គណនេយ្យសម្រាប់ដំណោះស្រាយ(ACCOUNTING FOR DECISION
MAKING)
3 វិធីសាស្ត្រស្រាវជ្រាវ(RESEARCH METHODOLOGY)
4 ទីផ្សារឌីជីថល(DIGITAL MARKETING)
ឆមាសទី២
ល.រ មុខវិជ្ជា
1 ការវិភាគទិន្នន័យ(DATA ANALYTICS)
2 មុខវិជ្ជាជំរើស: 1 ELECTIVE: 1)
3 ភាពជាអ្នកដឹកនាំ(LEADERSHIP)
4 ការគ្រប់គ្រងហិរញ្ញវត្ថុ(FINANCIAL MANAGEMENT)
ឆមាសទី៣
ល.រ មុខវិជ្ជា
1 ការគ្រប់គ្រងបច្ចេកវិជ្ជា(MANAGEMENT OF TECHNOLOGY)
2 សហគ្រាសសាជីវកម្ម(CORPORATE ENTREPRENEURSHIP)
3 យុទ្ធសាស្ត្រគ្រប់គ្រង (STRATEGIC MANAGEMENT)
4 មុខវិជ្ចាជំរើស:2 (ELECTIVE: 2)
ឆមាសទី៤
ល.រ មុខវិជ្ជា
1 គម្រោងCAPSTONE (CAPSTONE PROJECT)
មុខវិជ្ជាជំរើស
ល.រ មុខវិជ្ជា
1 ក្រមសីលធម៌ និងអភិបាលកិច្ចសាជីវកម្ម(ETHICS & CORPORATE
GOVERNANCE)
2 ប្រព័ន្ធព័ត៌មានគណនេយ្យកម្រិតខ្ពស់សេដ្ឋកិច្ចគ្រប់គ្រង (MANAGERIAL
ECONOMICS)
3 ការគ្រប់គ្រងប្រតិបត្តិការ(OPERATION MANAGEMENT)
4 ការគ្រប់គ្រងធនធានមនុស្ស(HUMAN RESOURCE MANAGEMENT)

អនុបណ្ឌិតផ្នែកគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន

សេចក្តីផ្តើម

សាលាគ្រប់គ្រងបច្ចេកវិទ្យា ឬ STM នៅសាកលវិទ្យាល័យ ASCEND ក្រោមកិច្ច សហការជាមួយ សាកលវិទ្យាល័យ Binary ប្រទេសម៉ាឡេស៊ី គឺស្ថិតក្នុងចំណោមសាលា IT ចំណាស់ជាងគេនៅក្នុង ប្រទេសម៉ាឡេស៊ី។ ជាអ្នកត្រួសត្រាយផ្លូវក្នុងការផ្ដល់ជូននូវកម្មវិធីសិក្សាដែលពាក់ព័ន្ធក្នុងឧស្សាហកម្មនិងក្នុងចំណោមកម្មវិធីដំបូងគេដែលផ្ដល់សញ្ញាបត្រក្រោយឧត្តមសិក្សាផ្នែក IT និងវិទ្យាសាស្ត្រកុំព្យូទ័រ។

MSC ITM មានអតីតនិស្សិតមកពីទូទាំងសកលលោក និងនិស្សិតបញ្ចប់ការសិក្សាពី MSc ITM គឺជាអ្វី ដែលនិយោជកកំពុងស្វែងរក ដោយសារតែភាពជាក់លាក់នៃឧស្សាហកម្មដែលជំនាញនេះផ្ដល់ឲ្យ។

គោលបំណង

គោលបំណងរបស់ MSC ITM គឺដើម្បីបង្កើតអ្នកគ្រប់គ្រង IT ដែលមានជំនាញទាំងផ្នែកបច្ចេកទេសន ព័ត៌មានវិទ្យា និងផ្នែកគ្រប់គ្រងនៃសហគ្រាសអាជីវកម្ម។ តាមរយៈការបង្កើតអ្នកធ្វើការសម្រេចចិត្តអាជីវ កម្មដែលយល់ដឹងអំពីបច្ចេកវិទ្យា ដែលយល់ពីរបៀបដែលបច្ចេកវិទ្យាបច្ចុប្បន្នដំណើរការ និងកំពុងរីក ចម្រើនអាចត្រូវបានអនុវត្តយ៉ាងល្អបំផុតដើម្បីធ្វើឱ្យស្ថាប័នរបស់ពួកគេទទួលបានប្រាក់ចំណេញ ផលិតភាព និងការប្រកួតប្រជែង។

សមិទ្ធិផលនៃការសិក្សា

នៅពេលបញ្ចប់កម្មវិធីនេះ អ្នកនឹងអាច៖

  • អនុវត្ត និងរួមបញ្ចូលចំណេះដឹងទាក់ទងនឹងបញ្ហាស្រាវជ្រាវបច្ចុប្បន្នក្នុងការគណនា និងបង្កើត ការងារដែលឈានមុខគេនៃការអភិវឌ្ឍន៍នៅក្នុងដែននៃការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន
  • វាយតម្លៃ និងវិភាគដំណោះស្រាយកុំព្យូទ័រក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ ប្រសិទ្ធភាព និងគុណភាព
  • បង្កើតដំណោះស្រាយសម្រាប់កុំព្យូទ័រ និងប្រើប្រាស់ឧបករណ៍ចាំបាច់ដើម្បីវិភាគដំណើរការ
  • អនុវត្តបច្ចេកទេសដែលមានស្រាប់នៃការស្រាវជ្រាវ បកស្រាយ និងពង្រីកចំណេះដឹងក្នុងការគណនា
  • ទំនាក់ទំនង និងដំណើរការប្រកបដោយប្រសិទ្ធភាពក្នុងក្រុម
  • រៀបចំ ចេញផ្សាយ និងបង្ហាញសម្ភារៈបច្ចេកទេសដល់ទស្សនិកជនចម្រុះ
  • បង្ហាញពីអាកប្បកិរិយាដែលស្របតាមក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ

រយៈពេល ២ឆ្នាំ

អនុបណ្ឌិតគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន

រចនាសម្ព័ន្ធកម្មវិធីសិក្សា

ល.រ មុខវិជ្ជា
1 វិធីសាស្ត្រអភិវឌ្ឍន៍កម្មវិធី(Software Development Methodologies)
2 ការគ្រប់គ្រងធនធាន ICT (ICT Resource Management)
3 វិធីសាស្ត្រស្រាវជ្រាវ(RESEARCH METHODOLOGY)
4 សហគ្រិនភាពសាជីវកម្ម(Corporate Entrepreneurship)
ល.រ មុខវិជ្ជា
1 ពាណិជ្ជកម្មអេឡិចត្រូនិច(Electronic Commerce)
2 មុខវិជ្ជាជំរើស 1 (ELECTIVE: 1)
3 បញ្ហាវិជ្ជាជីវៈក្នុងកុំព្យូទ័រ(Professional Issues in Computing)
4 ការគ្រប់គ្រងគម្រោង IT (IT Project Management)
ល.រ មុខវិជ្ជា
1 ការគ្រប់គ្រងធនធានមនុស្ស(Human Resource Management)
2 មុខវិជ្ជាជំរើស:2 (ELECTIVE: 2)
3 ផែនការយុទ្ធសាស្ត្រ IT (IT Strategic Planning)
4 គណនេយ្យសម្រាប់ការសម្រេចចិត្តអាជីវកម្ម(Accounting for Business Decision Making)
ល.រ មុខវិជ្ជា
1 និក្ខេបបទ(Thesis)
មុខវិជ្ជាជំរើស
ល.រ មុខវិជ្ជា
1 វិស្វកម្មកម្មវិធី(Software Engineering)
2 ការគ្រប់គ្រងប្រតិបត្តិការ(Operation Management)
3 ការធ្វើផែនការ និងការគ្រប់គ្រងប្រព័ន្ធព័ត៌មាន(Information System Planning and Management)
4 Object Oriented Programming
5 ទីផ្សារឌីជីថល(Digital Marketing)

អនុបណ្ឌិតផ្នែកគ្រប់គ្រងការអប់រំ

សេចក្ដីផ្ដើម

អ្នកគ្រប់គ្រងការអប់រំគឺជាតម្រូវការជាសកល សម្រាប់អ្នកគ្រប់គ្រងការអប់រំដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។តែអ្នកដែលជាអ្នកជំនាញផ្នែកអប់រំដែលគ្រប់គ្រងមុខតំណែងទាំងនេះនៅក្នុងសាលារៀន ភ្នាក់ងារអប់រំ និងក្រសួងតែងតែត្រូវបានបណ្តុះបណ្តាលជាគ្រូបង្រៀន និងមិនមែនជាអ្នកគ្រប់គ្រងការអប់រំនោះទេ។

ASCEND MSc in Education Management degree រៀបចំនិស្សិតសម្រាប់តួនាទីជាអ្នកដឹកនាំនៅក្នុង ការកំណត់វិជ្ជាជីវៈផ្សេងៗ។ កម្មវិធីនេះមានប្រយោជន៍ខ្លាំងណាស់ ក្រៅពីនិស្សិត នាយកសាលា គ្រូ បង្រៀន និងអ្នកជំនាញផ្នែកអប់រំផ្សេងទៀតដែលមិនមានបទពិសោធន៍គ្រប់គ្រង ព្រោះពួកគេអាចរៀន គ្រប់គ្រងស្ថាប័នប្រកបដោយប្រសិទ្ធភាព បង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធាន និងបង្កើតដំណោះ ស្រាយដែលអាចធ្វើទៅបានចំពោះបញ្ហាក្នុងការអប់រំ។

កម្មវិធីនេះក៏ផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ផ្នែកសិក្សា និងវិជ្ជាជីវៈ ដែលលើកទឹកចិត្តឱ្យមានការចូល រួម ការឆ្លុះបញ្ចាំង និងការជជែកវែកញែក កម្មវិធីទទួលបានការគាំទ្រពីអ្នកចូលរួមបង្កើតទីផ្សារពិភព លោកផងដែរ។

គោលបំណង

កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបច្ចេកទេសនៃការគ្រប់គ្រង ប្រកបដោយវិជ្ជាជីវៈ ព្រមទាំងជួយឱ្យសិស្សមានទំនុកចិត្ត ទស្សន:វិស័យថ្មីនិងប្រកបដោយភាពច្នៃប្រឌិ តក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងក្នុងវិស័យអប់រំ។ កម្មវិធីនេះក៏ផ្តល់ជូនសិស្សានុសិស្សនូវការយល់ ដឹងពី ចំណេះដឹង និងសមត្ថភាព ដែលផ្ដល់លក្ខខណ្ឌយ៉ាង ត្រឹមត្រូវសម្រាប់ទំនួលត្រូវខុសជាអ្នក គ្រប់គ្រងនាពេលបច្ចុប្បន្ន និងការអភិវឌ្ឍន៍នាពេលអនាគតក្នុងវិស័យគ្រប់គ្រង និងគ្រប់គ្រងការអប់រំ។

សមិទ្ធិផលនៃការសិក្សា

នៅពេលបញ្ចប់កម្មវិធីនេះ អ្នកនឹងអាច៖

  • អនុវត្ត និងរួមបញ្ចូលចំណេះដឹងទាក់ទងនឹងបញ្ហាស្រាវជ្រាវបច្ចុប្បន្ន
  • អនុវត្តបច្ចេកទេសស្រាវជ្រាវ បកស្រាយការស្រាវជ្រាវ និងពង្រីកចំណេះដឹងអប់រំក្នុង វិស័យសិក្សាអប់រំ
  • បង្ហាញពីសមត្ថភាពទំនាក់ទំនង ដឹកនាំ និងធ្វើការរួមគ្នាក្នុងការកសាងចំណេះដឹងថ្មី សំយោគចំណេះដឹងកម្រិតខ្ពស់ និងចូលរួមក្នុងការដោះស្រាយបញ្ហា និងជំនាញវិទ្យាសាស្ត្រ
  • បង្ហាញពីសមត្ថភាព និងទំនួលខុសត្រូវដើម្បីធ្វើការជាអ្នកអប់រំដែលមានជំនាញវិជ្ជាជីវៈក្នុងការ កសាងវិស័យសិក្សាអប់រំទៅអនាគត
  • រចនា និងធ្វើការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌
  • បន្ត បង្កើន និងបង្កើតចំណេះដឹងទូទៅ សព្វវចនាធិប្បាយ និងទេពកោសល្យ និងសក្ដានុពល

រយៈពេល ២ឆ្នាំ

អនុបណ្ឌិតផ្នែកគ្រប់គ្រងការអប់រំ រចនាសម្ព័ន្ធកម្មវិធីសិក្សា

ឆ្នាំទី១
1 ការគ្រប់គ្រងការអប់រំ(Education Management)
2 វិធីសាស្ត្រស្រាវជ្រាវ(RESEARCH METHODOLOGY)
3 សិក្ខាសាលា ១
4 សិក្ខាសាលា ២
5 សិក្ខាសាលា ៣
6 សិក្ខាសាលា ៤
7 សិក្ខាសាលា ៥
8 សិក្ខាសាលា ៦
9 សិក្ខាសាលា ៧
10 សិក្ខាសាលា ៨
11 ការពារសំណើរ Proposal Defense
ឆ្នាំទី១
ល.រ មុខវិជ្ជា
1 ពាណិជ្ជកម្ម​អេឡិចត្រូនិច(Electronic Commerce)
2 មុខវិជ្ជាជំរើស: ELECTIVE: 1)
3 បញ្ហាវិជ្ជាជីវៈក្នុងកុំព្យូទ័រ(Professional Issues in Computing)
4 ការគ្រប់គ្រង IT (IT Project Management)
ឆ្នាំទី២
ល.រ មុខវិជ្ជា
1 ការសរសេរនិក្ខេបបទ
2 ការកែតម្រូវនិក្ខេបបទនិងការដាក់ស្នើ

អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ

សេចក្តីផ្តើម

មិនថាអ្នកនៅសហរដ្ឋអាមេរិក អាស៊ី អាហ្វ្រិក ឬកន្លែងណាផ្សេងទៀតក្នុងពិភពលោកនោះទេ យើងតែង តែឃើញថាព័ត៌មានកំពូលៗនៅក្នុងកាសែតធំៗតែងតែចុះផ្សាយទាក់ទងនឹងគណនេយ្យ និងហិរញ្ញវត្ថុ ជានិច្ច។ បន្ទាប់ពីមានវិបត្តិហិរញ្ញវត្ថុ ការអនុវត្តគណនេយ្យ សវនកម្ម និងអភិបាលកិច្ចសាជីវកម្មមាន ភាពស្មុគ្រស្មាញខ្ពស់ ដោយសារការផ្លាស់ប្តូរមកពីការអភិវឌ្ឍន៍បច្ចេកវិទ្យា សកលភាវូបនីយកម្មនទី ផ្សារមូលធន វិស្វកម្មហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរបទប្បញ្ញត្តិ។ ការផ្លាស់ប្តូរ និងនិន្នាការទាំងនេះបានបង្កើត ឱ្យមានតម្រូវការកើនឡើងសម្រាប់អ្នកជំនាញថ្មីដែលមានសមត្ថភាពវិភាគខ្លាំង និងចំណេះដឹងឯកទេស ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ។

Binary MSc in Accounting and Finance degree រៀបចំសិស្សនិស្សិតសម្រាប់តួនាទីជាអ្នកដឹកនាំ នៅក្នុងកាលៈទេសផ្សេកម្មវិធីនេះមានប្រយោជន៍ខ្លាំងណាស់ ក្រៅពីនិស្សិត នាយកសាលា គ្រូបង្រៀន និងអ្នកជំនាញផ្នែកអប់រំផ្សេងទៀតដែលមិនមានបទពិសោធន៍គ្រប់គ្រង ព្រោះពួកគេអាចរៀនគ្រប់គ្រង ស្ថាប័នប្រកបដោយប្រសិទ្ធភាព បង្កើនប្រសិទ្ធភាពការប្រើប្រាស់ធនធាន និងបង្កើតដំណោះស្រាយ ដែលអាចធ្វើទៅបានចំពោះបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុ។

កម្មវិធីនេះក៏ផ្ដល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ផ្នែកសិក្សា និងវិជ្ជាជីវៈ ដែលលើកទឹកចិត្តឱ្យមានការចូល រួម ការឆ្លុះបញ្ចាំង និងការជជែកវែកញែក កម្មវិធីទទួលបានការគាំទ្រពីអ្នកចូលរួមបង្កើតទីផ្សារពិភព លោកផងដែរ។

គោលបំណង

MSc in Accounting and Finance គឺជាកម្មវិធីដែលត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីបំពាក់ឱ្យ និស្សិតនូវចំណេះដឹង និងជំនាញសហសម័យ ដើម្បីជួយបំពេញគោលដៅហិរញ្ញវត្ថុរបស់សហគ្រាស។

គោលបំណងនៃកម្មវិធីនេះគឺដើម្បីផ្ដល់ឱ្យនិស្សិតនូវសមត្ថភាពគណនេយ្យ និងហិរញ្ញវត្ថុដ៏ត្រឹមត្រូវ រួម ទាំងការវិភាគសំខាន់ៗ ការស្រាវជ្រាវ ក៏ដូចជាជំនាញវិភាគ និងលេខ។ កម្មវិធីសិក្សានេះនឹងផ្ដល់ឱ្យ និស្សិតនូវឱកាសដើម្បីទទួលបានចំណេះដឹងឯកទេសក្នុងគណនេយ្យអន្តរជាតិ ទីផ្សារហិរញ្ញវត្ថុសកល ហិរញ្ញវត្ថុ fintech និងការវិនិយោគ។

សមិទ្ធិផលនៃការសិក្សា

នៅពេលបញ្ចប់កម្មវិធីនេះ អ្នកនឹងអាច៖

  • បង្ហាញពីការយល់ដឹង នៃចំណេះដឹងគណនេយ្យ និងហិរញ្ញវត្ថុកម្រិតខ្ពស់
  • វាយតម្លៃ យ៉ាងម៉ត់ចត់ដើម្បីកំណត់គម្លាតចំណេះដឹង អនុវត្តវិធីសាស្ត្រស្រាវជ្រាវសមស្រប វិភាគទិន្នន័យដោយប្រើបច្ចេកទេសគុណភាព/បរិមាណ និងបកស្រាយលទ្ធផលស្រាវជ្រាវក្នុង គណនេយ្យ និងហិរញ្ញវត្ថុ
  • បង្ហាញពីសមត្ថភាពច្នៃប្រឌិតក្នុងការអនុវត្តចំណេះដឹង និងផ្តល់ដំណោះស្រាយដែលអាចកើត មានចំពោះបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុ
  • វិភាគទៅលើបញ្ហាអាជីវកម្ម និងសង្គមក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីបង្កើតដំណោះស្រាយជាយុទ្ធសាស្ត្រចំពោះបញ្ហាដោយប្រើជំនាញវិភាគ និងវិភាគដោយ ប្រើគណនេយ្យ និងហិរញ្ញវត្ថុ និងធ្វើបទបង្ហាញពីការស្រាវជ្រាវលើផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ
  • គ្រប់គ្រងព័ត៌មានសម្រាប់ការសិក្សាពេញមួយជីវិតក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ
  • អនុវត្តគុណតម្លៃ សីលធម៌ សុជីវធម៌ និងវិជ្ជាជីវៈក្នុងការអនុវត្តវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ
  • ដើម្បីបង្ហាញពីគុណភាពភាពជាអ្នកដឹកនាំតាមរយៈការប្រាស្រ័យទាក់ទង និងធ្វើការ ប្រកបដោយប្រសិទ្ធភាពជាមួយមិត្តភ័ក្តិ និងអ្នកពាក់ព័ន្ធក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុ

រយៈពេល ២ឆ្នាំ

អនុបណ្ឌិតផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ

រចនាសម្ព័ន្ធកម្មវិធីសិក្សា

ល.រ មុខវិជ្ជា
ឆ្នាំទី១
1 វិធីសាស្ត្រស្រាវជ្រាវ( Research Methodology)
2 សិក្ខាសាលា ១
3 សិក្ខាសាលា ២
4 សិក្ខាសាលា ៣
5 សិក្ខាសាលា ៤
6 សិក្ខាសាលា ៥
7 សិក្ខាសាលា ៦
8 Proposal Defense
ឆ្នាំទី២
1 ការសរសេរនិក្ខេបបទ(Writing of the thesis)
2 Viva and Submission
3 ភាពជាអ្នកដឹកនាំ(Leadership)
4 ការគ្រប់គ្រងហិរញ្ញវត្ថុ( Financial Management)
ឆមាសទី៣
ល.រ មុខវិជ្ជា
1 ការគ្រប់គ្រងបច្ចេកវិទ្យា(Management of Technology)
2 សហគ្រិនភាពសាជីវកម្ម(Corporate Entrepreneurship)
3 យុទ្ធសាស្ត្រគ្រប់គ្រង (Strategic Management)
4 មុខវិជ្ជាជំរើស:2 (ELECTIVE: 2)
ឆ្នាំទី៤
ល.រ មុខវិជ្ជា
1 គម្រោង Capstone
មុខវិជ្ជាជំរើស
ល.រ មុខវិជ្ជា
1 ក្រមសីលធម៌ និងអភិបាលកិច្ចសាជីវកម្ម(Ethics & Corporate
Governance)
2 សេដ្ឋកិច្ចគ្រប់គ្រង(Managerial Economics)
3 ការគ្រប់គ្រងប្រតិបត្តិការ(Operation Management)
4 ការគ្រប់គ្រងធនធានមនុស្ស(Human Resource Management)

This site is registered on wpml.org as a development site.