សេចក្តីផ្តើម

អំពី សាកលវិទ្យាល័យ Ascend

ក្នុងនាមជាសាកលវិទ្យាល័យដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា យើងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ស្តង់ដារនៃឧស្សាហកម្មអប់រំរបស់យើង ដោយពង្រីកទស្សនៈវិស័យឲនិស្សិតដែលបញ្ចប់ការសិក្សាទទួលបានការទទួលស្គាល់យ៉ាងទំលំទូលាយជាអន្តរជាតិ។

សាកលវិទ្យាល័យ Ascend គ្រោងនឹងបង្ហាញខ្លួននៅត្រីមាសទី 3 នៃឆ្នាំ 2024
ក្រោមការបង្កើតឡើងដោយលោកស្រីនាយិកា H.E. មឿន ស្រីណែត ជាសាកលវិទ្យាល័យគ្រប់គ្រងដែលផ្តល់ឱកាសសិក្សាអន្តរជាតិដល់យុវជនជំនាន់ក្រោយនៃប្រទេសកម្ពុជា ដោយលោកស្រីមានចក្ចុវិស័យនិងទស្សនៈយ៉ាងមុតមាំសម្រាប់យុវជនក្នុងកាឆ្ពោះទៅរកអនាគតនៃការអប់រំដ៍ត្រចេះត្រចង់ តាមរយៈភាពជាដៃគូផ្លូវការជាមួយសាកលវិទ្យាល័យ

Binary University of Management & Entrepreneurship
ដ៏ល្បីល្បាញពី – ប្រទេសម៉ាឡេស៊ី

និស្សិតកម្ពុជាឬនិស្សិតដែលមកពីបណ្ដាជុំវិញពិភពលោកនឹងអាចទទួលបានគុណវុឌ្ឍិខ្ពស់ដែលជំរុញឱ្យមានកំណើនជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចពិភពលោក និងជាច្រើនទៀត។

ទ្រដោយរដ្ឋធម្មនុញ្ញផ្សេងៗនៃមជ្ឈមណ្ឌលស្រាវជ្រាវក្រោមការគ្រប់គ្រងរបស់ Binary Malaysia និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏ទូលំទូលាយរបស់ខ្លួន សិស្សានុសិស្សនឹងទទួលបាននូវសារប្រយោជន៏ជាច្រើនពីការសិក្សា ហើយអាចសម្រេចបាននូវអត្រាជោគជ័យខ្ពស់ក្នុងការអប់រំ និងការអភិវឌ្ឍន៍នៃអាជីពរបស់ពួកគេ។

តាមរយៈការអប់រំបែបទាន់សម័យ, ការប្រើប្រាស់បទពិសោធន៍ជាក់ស្តែង និងការប្ដេជ្ញាចិត្តចំពោះឧត្តមភាពនៃការអប់រំ
យើងជំរុញឲនិស្សិតមានភាពជាអ្នកដឹកនាំ ដោយក្លាហានជាមួយនឹងភាពស្មោះត្រង់។ យើងមានចក្ខិវិស័យចង់បណ្តុះវិស័យអប់រំប្រកបដោយថាមពល ដែលជំរុញឱ្យមានការចង់ដឹងចង់ឃើញ, សាមគ្គីភាព និងការរីកចម្រើននៃការសិក្សាពេញមួយជីវិតឆ្ពោះទៅរកការបង្កើតអនាគតនៃសង្គម។

បេសកកម្ម

“ដើម្បីបណ្ដុះបណ្ដាលនិស្សិតបញ្ចប់ការសិក្សាដែលមានចក្ខុវិស័យ សហគ្រិន,មានភាពច្នៃប្រឌិត និងជាអ្នកជំនាញផ្នែកឧស្សាហកម្មប្រកបដោយក្រមសីលធម៌ ដែលជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចពិភពលោក។ តាមរយៈការអប់រំដ៏ទំនើបជាមួយនឹងបទពិសោធន៍ជាក់ស្តែង និងការប្តេជ្ញាចិត្តចំពោះឧត្តមភាព យើងផ្តល់អធិភាពដល់និស្សិតម្នាក់ៗក្នុងការបង្កើតនិងផ្លាស់ប្តូរអ្វីដែលថ្មី និងដឹកនាំ ដោយភាពក្លាហានជាមួយនឹងប្រសិទ្ធិភាពខ្ពស់។”

ចក្ខុវិស័យ

“ដើម្បីក្លាយជាស្ថាប័នដែលលេចធ្លោ ក្នុងការអប់រំផ្នែកគ្រប់គ្រង និងសហគ្រិនភាពក្នុងប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាសកលឈានមុខគេសម្រាប់និស្សិតបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈឧស្សាហកម្ម។ យើងមានគោលបំណងពង្រីកសក្ដារនុពលនៃវិស័យអប់រំ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដែលជំរុញឱ្យមានការចង់ដឹងចង់ឃើញអ្វីដែលថ្មី ជាមួយនិងភាពសាមគ្គី សម្រាប់ការរៀនសូត្រពេញមួយជីវិត បង្កើតអនាគតល្អសម្រាប់អាជីវកម្ម និងសង្គម។

ឧត្តមភាពសិក្សា

សកលវិទ្យាល័យរបស់យើងមានការយកចិត្តទុកដាក់និងមានការសហការយ៉ាងមុតមាំក្នុងការនាំយកកម្មវិធីសិក្សាអន្តរជាតិដើម្បីផ្តល់នូវស្តង់ដារនៃការសិក្សាដ៏ល្អឥតខ្ចោះ ក្នុងគោលបំណងលើកកម្ពស់ការសិក្សានិងទស្សនៈវិស័យរបស់និស្សិតជាមួយនឹងការអប់រំប្រកបដោយគុណភាពខ្ពស់។

ការសិក្សាប្រកបដោយសីលធម៌វិជ្ជាជីវៈ

យើងប្រកាន់ខ្ជាប់ដល់ការរៀនសូត្រប្រកបដោយក្រមសីលធម៌ ជាការជំរុញបរិយាកាសមួយដែលត្រូវបានរួមបញ្ចូលទៅក្នុងកម្មវិធីសិក្សា និងបទពិសោធន៍នៃការសិក្សា ដើម្បីបណ្តុះស្មារតីទទួលខុសត្រូវទៅដល់សិស្សនិស្សិត។ ការសិក្សាអនុវត្តនេះនឹងធ្វើជាជំនួយសម្រាប់ឲនិស្សិតអាចស្វែងយល់បន្ថែមពីបញ្ហាស្មុគស្មាញផ្សេងៗនៅក្នុងសង្គម និងអាចបង្កើតដំណោះស្រាយសម្រាប់រួមចំណែកជាវិជ្ជមាននៅក្នុងសង្គម។

សុចរិតភាព

គោលដៅសំខាន់របស់យើងគឺការប្រកាន់យកភាពស្មោះត្រង់ តម្លាភាព និងអាកប្បកិរិយាប្រកបដោយក្រមសីលធម៌នៅក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ រួមទាំងការស្រាវជ្រាវ ការបង្រៀន ការគ្រប់គ្រង និងការចូលរួមក្នុងសហគមន៍។

ការច្នៃប្រឌិត

សម្រាប់យើងការច្នៃប្រឌិតជាកម្លាំងចលករសម្រាប់វឌ្ឍនភាព និងឧត្តមភាពនៃការសិក្សារបស់និស្សិត។ យើងផ្ដល់ការលើកទឹកចិត្តនិងជម្រុញបន្ថែមឲមានវប្បធម៌នៃការច្នៃប្រឌិតនៅគ្រប់ស្ថានភាព ដោះស្រាយបញ្ហាស្មុគស្មាញនានា និងរៀបចំផែនការយ៉ាងត្រចេះត្រចង់សម្រាប់ការអភិវឌ្ឍវិស៏យអប់រំនាពេលអនាគត។

ការរៀនសូត្រពេញមួយជីវិត

យើងផ្តល់តម្លៃដល់វប្បធម៌នៃការរៀនសូត្រពេញមួយជីវិត និងលើកទឹកចិត្តឱ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់សម្រាប់សាស្រ្តាចារ្យ បុគ្គលិក និស្សិត និងអតីតនិស្សិតនៅសកលវិទ្យាល័យរបស់យើង។

This site is registered on wpml.org as a development site.