តើសាចាអ៊ិនឈិជាអ្វី - WHAT IS SACHA INCHI ?
- សាចាអ៊ិនឈិ វាជាត្រកូល LINNEO NOLUBILIS មានប្រភពចេញពីតំបន់ព្រៃអាម៉ាហ្សូននៃប្រទេសពេរូ ហើយជាង ៣០០០ឆ្នាំមុនគេបានរកឃើញ សាចាអ៊ិនឈិ វាជារុក្ខជាតិដុះនៅតំបន់អាហ្សីត្រូពិចក្តៅហើយសើម 10-36Co PH5-PH7 វាដុះកម្ពស់100m-200m ធៀបនិងនីវ៉ូសមុទ្រ វាអាចបោះទងរហូតដល់៥០ម៉ែត្រ ហើយវាមានអាយុកាលរហូតដល់១០ ទៅ ៧០ឆ្នាំ ។
- សាចាអ៊ិនឈិ បានមកដល់ហើយផុសផលនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥តាមរយៈសមាគម សួស្តី កម្ពុជា ហើយសមាគម បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយប្រជាកសិករកម្ពុជា
- សាចាអ៊ិនឈិ អាចកែច្នៃបានច្រើនមុខដូចជា ៖ ស្លឹក និងផ្លែរបស់វាយកធ្វើតែ គ្រាប់យកទៅលីងមានរស់ជាតិឈ្ងុយឆ្ងាញ់ គ្រាប់សរបស់វាគេយកទៅគៀបជាប្រេង ។ល។
- ប្រេងសាចាអ៊ិនឈិ វាមានអូមេហ្គា3 ៤៨% អូមេហ្គា6 ៣៧% អូមេហ្គា9 ៩% វិតាមីនអេ៣៨% វិតាមីនអ៊ី ១២% ប្រេងសាចាអ៊ិនឈិ វាជាអាហារបំប៉នដ៍ល្អបំផុត
- ក្រុមអ្នកវិទ្យាសាស្ត្រ វិជ្ជសាស្រ្ត អន្តរជាតិបានយកវាទៅវិភាគ ពិសោធន៍ ឃើញថា វាពិតជាបានជួយដល់សរីរាងមនុស្សយើងជាច្រើនអោយជីវិតមានសុខភាពល្អប្រាកដ់ម៉ែន ! ហើយមានការផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ របស់ សហរដ្ឋអាមេរិក National Library of Medicine
- មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) និងអង្គការស្បៀងអាហារកសិកម្មពិភពលោក (FAO) ។ ប្រេងសាចាអ៊ិនឈិវាជួយដល់សុខភាពមនុស្សយើងបានច្រើនមុខណាស់ អានបន្ថែម
បច្ចេកទេសក្នុងការដាំ សាចាអិនឈិ ( សណ្តែកផ្កាយ )
- សាចាអ៊ិនឈិ ដាំទទួលបានផលបរិមាណច្រើន និងមានគុណភាពល្អ ៖ ទី១ ខេត្តមណ្ឌលគីរី ទី២ ខេត្តបាត់ដំបង ទី៣ ខេត្តពោធិ៍សាត់
- យកគ្រាប់ពូជទៅត្រាំក្នុងទឹកក្តៅឧណ្ហៗ រយៈពេល៦–១០ម៉ោងរួចស្រងយកទៅកប់ក្នុងថ្នាលដីខ្សាចបានរៀបចំទុកហើយ៤-៥ថ្ងៃក្រោយមករើសគ្រាប់មានពន្លកដាក់ទៅក្នុងថងបានដាក់ដីមានជីជាតិ
- រក្សាទុកក្នុងម្លបស្រោចទឹក ១ថ្ងៃពីរដង រហូតដល់២៥-៣០ថ្ងៃទើបយកទៅដាំប្រជា
កសិករខ្លៈពួកគាត់យកគ្រាប់ពូជទៅដាំតែម្តង ដូចជាប្រជាកសិករមួយចំនួនក្នុងខេត្ត មណ្ឌគីរី។ - ការដាំគម្លាតពីមួយគុម្ព ទៅមួយគុម្ពប្រវែង៣ម៉ែត្រ ហើយផ្លូវ៣ម៉ែត្រ ហើយក្នុងមួយគុម្ពដាក់បង្គោលគ្រាក់មួយដើមកម្ពស់ពីដី១ម៉ែត្រកន្លៈ ហើយនៅលើក្បាលបង្គោគ្រាក់វៃឈើទទឹងប្រវែង០៥ម៉ែត្រដូចទៅនឹងអក្សរធី ហើយរាយខ្សែលួស៣សរសៃ
- រាយប្រព័ន្ធទឹក នឹងទទួលបានផលល្អប្រសើរ កុំបាញ់ថ្នាំស្មៅក្នុងចំការសាចាអ៊ិឈិ ឬនៅក្បែ វាប៉ៈពាលសុខភាពដំណាំនិងខូចគុណភាពថ្លែ
- ចាប់ពីដាំរហូតដល់ទទួលផលលើកទី១ មានរយៈពេល៧ខែ ហើយប្រមូលផលបន្ទាប់រាល់៤ខែម្តង ផលដែលទទួលបានចាប់ពីមួយតោនដល់បីតោនក្នុងហិចតាការចំណាយក្នុងការដាំសាចាអ៊ិនឈិនេះមិនបានបរិយាយនោះទេពីព្រោះមានតម្លៃក្នុងការចំណាយនោះខុសៗគ្នាទៅតាមតំបន់ផ្សេងៗ
- មានចម្ងល់ទំនាក់ទំនង Mobile/Telegram:01245 7755 / 0667 55577 / wts@suosdei.com