គ្រាប់សាចាអិនឈិ (ពូជ)

$30.00$2,500.00

Close
Price Summary
  • $2,500.00
  • $30.00
  • $30.00
In Stock
Highlights:

គ្រាប់ពូជ សាចាអិឈិ Sacha Inchi Seed ថ្មីសម្រាំងសម្រាប់ធ្វើជូនដុះ៩៥% លក់ក្នុងតម្លៃពិសេស

 

  • 1 Kg
  • 100 Kg
Clear
Compare
Description

តើសាចាអ៊ិនឈិជាអ្វី - WHAT IS SACHA INCHI ?

  • សាចាអ៊ិនឈិ វាជាត្រកូល LINNEO NOLUBILIS មានប្រភពចេញពីតំបន់ព្រៃអាម៉ាហ្សូននៃប្រទេសពេរូ ហើយជាង ៣០០០ឆ្នាំមុនគេបានរកឃើញ សាចាអ៊ិនឈិ វាជារុក្ខជាតិដុះនៅតំបន់អាហ្សីត្រូពិចក្តៅហើយសើម 10-36Co PH5-PH7 វាដុះកម្ពស់100m-200m ធៀបនិងនីវ៉ូសមុទ្រ វាអាចបោះទងរហូតដល់៥០ម៉ែត្រ ហើយវាមានអាយុកាលរហូតដល់១០ ទៅ ៧០ឆ្នាំ ។
  • សាចាអ៊ិនឈិ បានមកដល់ហើយផុសផលនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥តាមរយៈសមាគម សួស្តី កម្ពុជា ហើយសមាគម បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ជាមួយប្រជាកសិករកម្ពុជា
  • សាចាអ៊ិនឈិ អាចកែច្នៃបានច្រើនមុខដូចជាស្លឹក និងផ្លែរបស់វាយកធ្វើតែ គ្រាប់យកទៅលីងមានរស់ជាតិឈ្ងុយឆ្ងាញ់ គ្រាប់សរបស់វាគេយកទៅគៀបជាប្រេង ។ល។
  • ប្រេងសាចាអ៊ិនឈិ វាមានអូមេហ្គា3 ៤៨% អូមេហ្គា6 ៣៧% អូមេហ្គា9 ៩% វិតាមីនអេ៣៨% វិតាមីនអ៊ី ១២% ប្រេងសាចាអ៊ិនឈិ វាជាអាហារបំប៉នដ៍ល្អបំផុត
  • ក្រុមអ្នកវិទ្យាសាស្ត្រ វិជ្ជសាស្រ្ត អន្តរជាតិបានយកវាទៅវិភាគ ពិសោធន៍ ឃើញថា វាពិតជាបានជួយដល់សរីរាងមនុស្សយើងជាច្រើនអោយជីវិតមានសុខភាពល្អប្រាកដ់ម៉ែន ! ហើយមានការផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ របស់ សហរដ្ឋអាមេរិក National Library of Medicine
  • មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) និងអង្គការស្បៀងអាហារកសិកម្មពិភពលោក (FAO) ។ ប្រេងសាចាអ៊ិនឈិវាជួយដល់សុខភាពមនុស្សយើងបានច្រើនមុខណាស់ អានបន្ថែម

បច្ចេកទេសក្នុងការដាំ សាចាអិនឈិ ( សណ្តែកផ្កាយ )

  • សាចាអ៊ិនឈិ ដាំទទួលបានផលបរិមាណច្រើន និងមានគុណភាពល្អ ៖ ទី១ ខេត្តមណ្ឌលគីរី ទី២ ខេត្តបាត់ដំបង ទី៣ ខេត្តពោធិ៍សាត់
  • យកគ្រាប់ពូជទៅត្រាំក្នុងទឹកក្តៅឧណ្ហៗ រយៈពេល៦–១០ម៉ោងរួចស្រងយកទៅកប់ក្នុងថ្នាលដីខ្សាចបានរៀបចំទុកហើយ៤-៥ថ្ងៃក្រោយមករើសគ្រាប់មានពន្លកដាក់ទៅក្នុងថងបានដាក់ដីមានជីជាតិ
  • រក្សាទុកក្នុងម្លបស្រោចទឹក ១ថ្ងៃពីរដង រហូតដល់២៥-៣០ថ្ងៃទើបយកទៅដាំប្រជា
    កសិករខ្លៈពួកគាត់យកគ្រាប់ពូជទៅដាំតែម្តង ដូចជាប្រជាកសិករមួយចំនួនក្នុងខេត្ត មណ្ឌគីរី។
  • ការដាំគម្លាតពីមួយគុម្ព ទៅមួយគុម្ពប្រវែង៣ម៉ែត្រ ហើយផ្លូវ៣ម៉ែត្រ ហើយក្នុងមួយគុម្ពដាក់បង្គោលគ្រាក់មួយដើមកម្ពស់ពីដី១ម៉ែត្រកន្លៈ ហើយនៅលើក្បាលបង្គោគ្រាក់វៃឈើទទឹងប្រវែង០៥ម៉ែត្រដូចទៅនឹងអក្សរធី ហើយរាយខ្សែលួស៣សរសៃ
  • រាយប្រព័ន្ធទឹក នឹងទទួលបានផលល្អប្រសើរ កុំបាញ់ថ្នាំស្មៅក្នុងចំការសាចាអ៊ិឈិ ឬនៅក្បែ វាប៉ៈពាលសុខភាពដំណាំនិងខូចគុណភាពថ្លែ
  • ចាប់ពីដាំរហូតដល់ទទួលផលលើកទី១ មានរយៈពេល៧ខែ ហើយប្រមូលផលបន្ទាប់រាល់៤ខែម្តង ផលដែលទទួលបានចាប់ពីមួយតោនដល់បីតោនក្នុងហិចតាការចំណាយក្នុងការដាំសាចាអ៊ិនឈិនេះមិនបានបរិយាយនោះទេពីព្រោះមានតម្លៃក្នុងការចំណាយនោះខុសៗគ្នាទៅតាមតំបន់ផ្សេងៗ
  • មានចម្ងល់ទំនាក់ទំនង Mobile/Telegram:01245 7755 / 0667 55577 / wts@suosdei.com
Additional information
WEIGHT

1 Kg, 100 Kg, 1000 Kg

Scroll To Top
Close
Close
Close

My Cart

Shopping cart is empty!

Continue Shopping

Sidebar