សារពីអគ្គនាយក

សារពីស្ថាបនិក

ក្នុងនាមជាស្ថាបនិកនៃកំពង់ផែពហុបំណងកំពត អ្នកឧកញ៉ា វិញ ហ៊ួរ មានកិត្តិយសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់អ្នកដែលបានចូលរួមនៅលើគេហទំព័ររបស់យើងតាមរយៈការគាំទ្រ ប្តេជ្ញាចិត្ត និងទំនុកចិត្តមកលើកំពង់ផែពហុបំណងកំពត។ យើងនៅតែបន្តប្តេជ្ញាចិត្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា និងផ្តល់សេវាកម្មដើម្បីបំពេញតាមតម្រូវការរបស់អ្នក ដែលផ្តោតសំខាន់ទៅលើការទទួលបានប្រកបដោយនិរន្តភាព ហើយបន្តស្វែងរកផ្លូវថ្មីនៃការរីកចម្រើន ដើម្បីធានាឱ្យបានវិបុលភាពរយៈពេលវែងសម្រាប់ដៃគូសហការទាំងអស់។

ជាថ្មីម្តងទៀត យើងសូមថ្លែងអំណរគុណសម្រាប់ការជឿទុកចិត្ត ទំនុកចិត្ត និងឆន្ទ:របស់អ្នក។ យើងមិនត្រឹមតែផ្លាស់ប្តូរទំនិញនោះទេ – យើងផ្លាស់ប្តូរការដឹកជញ្ជូនជាមួយពិភពលោករួមគ្នា

អំពីយើង

កំពង់ផែពហុបំណងកំពត(KMP)

កំពង់ផែពហុបំណងកំពត ជាកំពង់ផែទឹកជ្រៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។ កំពង់ផែពហុបំណងកំពតមានចម្ងាយ១៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានចម្ងាយ៩៤គីឡូម៉ែត្រពីក្រុងព្រះសីហនុ។ មិនតែប៉ុណ្ណោះ កំពង់ផែពហុបំណងកំពតក៏ស្ថិតនៅចន្លោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញដែលមានចន្លោះចម្ងាយពី១២គីឡូម៉ែត្រទៅ១៥គីឡូម៉ែត្រពីក្រុងកំពត។

កំពង់ផែពហុបំណងកំពត មានផ្ទៃដីរហូតដល់ទៅ ៤៣៨ហិចតា ត្រូវបានរាជរដ្ឋាភិបាលរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ហើយក៏ក្លាយជាកំពង់ផែទឹកជ្រៅដ៏ធំទំនើបមួយទៀត លំដាប់ថ្នាក់អន្តរជាតិក្នុងតំបន់តំបន់អាសុីអាគ្នេយ៍។ កំពង់ផែនេះ នឹងជួយបំពេញបន្ថែមលើកំពង់ផែធំៗរបស់កម្ពុជា ដែលមានស្រាប់គឺ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញហើយមិនតែប៉ុណ្ណោះ កំពង់ផែពហុបំណងកំពតក៏តភ្ជាប់ទៅកាន់​ព្រែក​ជីក​ហ្វូណនតេជោ​ ដែលជាផ្លូវទឹកដ៏សំខាន់បំផុតក្នុងប្រទេសកម្ពុជាផងដែរ។

ចក្ខុវិស័យ

ចក្ខុវិស័យរបស់កំពង់ផែពហុបំណងកំពត គឺដើម្បីក្លាយជាច្រកផ្លូវសមុទ្រឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍ តភ្ជាប់ប្រទេសនានាជុំវិញពិភពលោកតាមរយៈការជួញដូរ ព្រមទាំងជំរុញភាពច្នៃប្រឌិត និងនិរន្តរភាពទៅកាន់ការគ្រប់គ្រងកំពង់ផែតាមរយៈសេវាកម្មដែលប្រកបដោយវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបរបស់យើង។ យើងសង្ឃឹមថានឹងបង្កើតទីតាំងដែលប្រកបដោយប្រសិទ្ធភាព ដែលមិនត្រឹមតែផ្តល់ភាពងាយស្រួលទៅដល់ពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

ទស្សន:វិស័យ

កំពង់ផែពហុបំណង ជាកំពង់ផែឈានមុខគេក្នុងការផ្តល់សេវាកម្មប្រតិបត្តិការកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេសល្អបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។

គុណតម្លៃ

  • ទីតាំងភូមិសាស្ត្រអំណោយផលល្អ ជិតគម្រោងព្រែកជីកហ្វូណនតេជោ
  • រួមគ្នាជាធ្លុងមួយ
  • សុចរិតភាព និងការគោរព
  • ទំនុកចិត្ត និងភាពជាដៃគូ
  • ក្រមសីលធម៌ និងសុជីវធម៌
  • សេវាកម្មប្រកបដោយគុណភាពខ្ពស់
  • និរន្តរភាព និងការលូតលាស់

ហេដ្ឋារចនាសម្ព័ន្ធ

កំពង់ផែ និងគ្រឿងបរិក្ខារ

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.